(អង់គ្លេស)៖ គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta អាចក្លាយជាអ្នកចាត់ការទូទៅក្លឹប ដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ប្រសិនបើគាត់ចុះកិច្ចសន្យាថ្មីរយៈពេលវែងជាមួយនឹងក្លឹប នេះបើយោងតាមសារព័ត៌មាន Football Insider បានចេញផ្សាយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស/origin-imgresizer.eurosport.com/2024/01/29/3876212-78757168-2560-1440.jpg)
ជម្រាបដែរថា លោក Arteta អាចរកបានកញ្ចប់ទឹកប្រាក់ប្រមាណ ៩លានផោន នៅក្នុង១ឆ្នាំ ខណៈដែលលោក Pep Guardiola នាពេលបច្ចុប្បន្ននៅកីឡាដ្ឋាន Etihad មានប្រាក់ឈ្នួល ២០លានផោន ជាប់ជាគ្រូបង្វឹកដែលអាចរកបានប្រាក់ចំនូលបានច្រើនបំផុតនៅ Premier League។

យ៉ាងណាមិញ ក្លឹប Arsenal កំពុងចរចានឹងផ្តល់កិច្ចសន្យាកុងត្រារយៈពេលវែងថ្មីមួយដល់លោក Arteta ហើយប្រាក់ឈ្នួលដល់រូបលោកនឹងកើនឡើងលើសពី ២០លានផោន នៅក្នុង១ឆ្នាំ ខណៈដែលលោក Arteta នៅសល់រយៈពេលមួយឆ្នាំទៀតប៉ុណ្ណេាះលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅកីឡដ្ឋាន Emirates ៕

ប្រភព៖ SportsMole
គាំទ្រគុនខ្មែរជាមួយគ្រុឌ
គ្រុឌគុនខ្មែរ ថែអត្តសញ្ញាណខ្មែរ នាំគុនខ្មែរ ល្បីលើឆាកអន្តរជាតិ
