
(អង់គ្លេស)៖ យោងតាមបញ្ជាក់ជាផ្លូវការរបស់អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Timo Werner នឹងបន្តស្នាក់នៅក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅរដូវកាលក្រោយ ២០២៤-២៥ ក្នុងលក្ខខណ្ឌខ្ចីជើង ១ឆ្នាំ ទៀតពីក្រុម RB Leipzig។
ទន្ទឹមនឹងនេះ Spurs នឹងរ៉ាប់រងប្រាក់បៀវត្សរ៍របស់ Werner ទាំងអស់ ខណៈពួកគេក៏មានជម្រើសទិញក្នុងតម្លៃចាប់ពីចន្លោះ ១៥ ទៅ ១៦លានអឺរ៉ូ ដើម្បីចុះហត្ថលេខា Werner ជាអចិន្ត្រៃយ៍តែម្តង៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



