
(ទីក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅ Aston Villa លោក Unai Emery បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំបន្ថែមទៀតជាមួយក្លឹប បន្ទាប់ពីបានដឹកនាំមានកៅអីលេងក្នុងព្រឹត្តិការណ៍ UEFA Champions League នារដូវកាលក្រោយ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃអង្គារនេះ។
បុរសវ័យ ៥២ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំ Villa បានយ៉ាងល្អ ចាប់តាំងពីបានផ្លាស់មកពីក្លិប Villarreal កាលពីខែតុលា ឆ្នាំ២០២២ ដោយពេលនោះ ក្លិបកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាង Premier League ផងដែរ។ លោកបានដឹកនាំ Aston Villa ឡើងទៅកាន់ចំណាត់ថ្នាក់ទី៧ ក្នុងរដូវកាលដំបូងនៃការដឹកនាំរបស់លោក និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងរដូវកាលនេះដែរ។
«ខ្ញុំពិតជារីករាយក្នុងការជ្រើសយកជំហាននេះ និងទទួលខុសត្រូវក្នុងការដឹកនាំក្លិបនេះ»។ លោក Emery បានលើកឡើង ខណៈកិច្ចសន្យាចាស់មានស្រាប់របស់លោក នៅមានសុពលភាពរយៈពេល ៣ឆ្នាំទៀត។
អតីតអ្នកចាត់ការក្លិប Sevilla និងក្លិប Arsenal លោក Emery ក៏បានដឹកនាំក្លិប Villa ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Conference League ក្នុងរដូវកាលនេះផងដែរ ដែលជាលើកដំបូង ក្នុងយុទ្ធនាការ European របស់ពួកគេ ក្នុងរយៈពេល ១៣ឆ្នាំ៕
ប្រភព៖ CNA & BBC

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]



