
(អង់គ្លេស)៖ ខ្សែប្រយុទ្ធគ្រងឈុតអាវលេខ៩ Anthony Martial បានបញ្ជាក់ពីការចាកចេញរបស់ខ្លួនពីក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីរួមរស់អស់ ៩ រដូវកាលនៅកីឡដ្ឋាន Old Trafford។ រំលឹកដែរថា Martial បានចុះហត្ថលេខាពី AS Monaco ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃផ្ទេរ ៣៦លានផោន ដោយស៊ុតបញ្ចូលទីបាន ៨០គ្រាប់ ក្នុងចំណោម ៣១៧ប្រកួត។ ជាក់ស្តែង ដោយសារតែការរងរបួស ភាពមិនស៊ីសង្វាក់គ្នា និងទម្រង់លេងធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះហើយធ្វើឲ្យ Man Utd សម្រេចចិត្តមិនផ្តល់កុងត្រាថ្មីដល់រូបគេ។
ជាមួយគ្នានេះ Raphael Varane និង Brandon Williams រួមជាមួយ Martial សុទ្ធសឹងតែនឹងចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួនផ្ទេរ។ ទន្ទឹមនឹងនោះ Martial បាននិយាយលាទៅកាន់អ្នកគាំទ្រ បន្ទាប់ពីការប្រកួតក្នុងផ្ទះចុងក្រោយរបស់ Man Utd នៃរដូវកាលនេះ ហើយរូបគេមិនត្រូវបានដាក់ឲ្យចូលលេងក្នុងក្រុមសម្រាប់ការប្រកួតចុងក្រោយនៃពានរង្វាន់ FA Cup ដែលទទួលបានជ័យជម្នះទៅលើក្រុម Manchester City នោះទេ។
កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ Martial បានសរសេរសេចក្តីថ្លែងការណ៍ដ៏វែងមួយ ប្រកាសពីការចាកចេញរបស់គាត់ និងអរគុណដល់អ្នកគាំទ្រសម្រាប់ការគាំទ្ររបស់ពួកគេ ក៏ដូចជាមិត្តរួមក្រុមផងដែរ៕
🚨 BREAKING: Anthony Martial says goodbye to #MUFC.
It was special, Tony! Love you ❤️ pic.twitter.com/lkCDyYHzun
— UtdPaper (@UtdPaper_) May 27, 2024
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



