Close
ads Featured-Image
ទីបំផុត ! វីរបុរសបិសាចក្រហម Wayne Rooney រកបានក្លឹបដឹកនាំហើយ
ទំហំអក្សរ
តូច
ធំ

ក្លឹបនៅលីកលំដាប់ទីពីរអង់គ្លេសគឺ Plymouth Argyle បានតែងតាំងអតីតប្រធានក្រុមអង់គ្លេស Wayne Rooney ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។Legend និងជាវីរបុរសMan.Utdបច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំរូបនេះបានបន្តតំណែងពីលោក Ian Foster ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃទី ១ ខែមេសា បន្ទាប់ពីទទួលបានលទ្ធផលមិនល្អ។វាជាតួនាទីដំបូងរបស់ Rooney ចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញដោយក្លឹប Birmingham City កាលពីថ្ងៃទី ២ ខែមករា បន្ទាប់ពីរជ្ជកាលដ៏ខកចិត្ដដោយដឹកនាំពួកគេបានតិចជាងបីខែ ជាមួយកំនត់ត្រាចាញ់ ៩ ប្រកួតក្នុងចំណោមការប្រកួតសរុប ១៥ លើក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Wayne Rooney: In early Man Utd career I'd drink until I almost passed out  as a 'release' | Football News | Sky Sports

ads

Manchester United icon Wayne Rooney hired as head coach of Championship  side Plymouth - The San Diego Union-Tribune

Wayne Rooney in line for surprise new managerial job with Championship club  Plymouth | talkSPORT

Wayne Rooney: Plymouth Argyle appoint former England captain as head coach  - BBC Sport

Birmingham City បានឈរនៅលេខរៀងទី៦ នាក្របខណ្ឌ Championship នៅពេលដែល Rooney ចូលកាន់តំណែងប៉ុន្តែទីបំផុតពួកគេត្រូវបានកាត់ចេញទៅលេងនៅក្របខណ្ឌ League One​(លីកលំដាប់ទីបី) កាលពីដើមខែឧសភានេះ។វាជាការងារទី៤សម្រាប់រូបគេខណៈកន្លងមកRooney ធ្លាប់ដឹកនាំ Derby County និងបន្តចំណាយពេល ១៥ ខែដឹកនាំក្រុម DC United នៅសហរដ្ឋអាមេរិក ប៉ុន្តែបានចាកចេញកាលខពីខែតុលាឆ្នាំមុនដើម្បីមកដឹកនាំ Birmingham ។គ្រូបង្វឹកក្រុមទីមួយលោក Kevin Nancekivell និង Simon Ireland និងគ្រូបង្វឹកអ្នកចាំទី Darryl Flahavan នឹងក្លាយជាផ្នែកមួយនៃបុគ្គលិករួមក្រុមរបស់ លោក Rooney ដើម្បីចូលរួមកាងារក្នុងពេលឆាប់ៗនេះ។
ប្រភព:BBC

អត្ថបទទាក់ទង