Close
Sponsor ads Featured-Image
Prediction: តើ Leverkusen អាចផ្តួល Kaiserslautern ដើម្បីស្អំដួងចិត្តអ្នកគាំទ្រឡើងវិញបានទេ?
ទំហំអក្សរ
តូច
ធំ

ជាមួយនឹងក្តីសុបិនចង់ឈ្នះពាន៣ក្នុង១រដូវកាលបានរលត់បន្តិចម្តងអស់១ទៅហើយនោះ ក្រុម Bayer Leverkusen ដែលជាម្ចាស់ជើងឯកក្របខណ្ឌ Bundesliga រដូវកាល ២០២៣-២០២៤និងត្រូត្រៀមជួបក្រុមKaiserslautern មកពីលីកលំដាប់ទីពីរអាឡឺម៉ង់ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រ DFB-Pokal នៅវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃអាទិត្យនៅកីឡាដ្ឋាន Olympiastadion នាទីក្រុង Berlin ប្រទេសអាឡឺម៉ង់។គួរកត់សម្គាល់ថាគ្រូបង្វឹក Xabi Alonso បានបាត់បង់កំណត់ត្រាមិនដែលចាញ់របស់ពួកគេនៅក្នុងការបរាជ័យចុងក្រោយនៃក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បត្ត៏ក្រោមថ្វីជើងAtalanta BC ខណៈក្រុមនិងប្រឹងប្រែងលេងដោយប្រុងប្រយ័ត្នសម្រាប់ពានរង្វាន់ដែលនៅសល់ចុងក្រោយ DFB-Pokal របស់ពួកគេនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

German Cup Final: Kaiserslautern vs Leverkusen Showdown

ads

Absolute underdogs': Kaiserslautern seek epic upset against Leverkusen

១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមានប្រវត្តិជួបគ្នា៦៣លើក​នៅគ្រប់ក្របខណ្ឌប្រកួត ខណៈ Leverkusen ឈ្នះ៣០ និងចាញ់២១ រីឯ ជំនួបចុងក្រោយពានរង្វាន់ DFB Pokal ជុំទី២ គឺLeverkusen បានផ្តួលពួកគេដោយលទ្ធផល ២ទល់និង០ កាលពីឆ្នាំ២០១៥។
២.ពត៌មានក្រុមKaiserslautern(ទឹកដីកណ្តាល)
កីឡាករ Julian Niehues និង Hendrick Zuck ត្រូវបានបញ្ជាក់ថាអវត្តមានមិនបានចូលលេងដោយសាររបួសសម្រាប់ក្រុម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKrahl; Toure, Tomiak, Kraus; Ronstadt, Raschl, Kaloc, Puchacz; Ritter; Ache, Hanslik
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

Bayer Leverkusen F.C Squad With Xabi Alonso | Bayer 04 Leverkusen Squad  2023/2024 - YouTube
៣.ពត៌មានក្រុមBayer Leverkusen(ទឹកដីកណ្តាល)
ក្រុមលោក Xabi Alonso មិនមានកីឡាករណាម្នាក់រងរបួសនោះទេ ដូច្នេះកីឡាកររបស់គ្រូបង្វឹកអេស្បាញរូបនេះគឺ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHradecky; Kossounou, Tah, Tapsoba; Frimpong, Andrich, Xhaka, Grimaldo; Tella, Wirtz; Boniface
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Kaiserslautern ១ :៣  Leverkusen
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង