
(អាល្លឺម៉ង់)៖ លោក Vincent Kompany ដែលជាគ្រូបង្វឹកក្លឹបអង់គ្លេស Burnley និងជាអតីតខ្សែការពារឆ្នើមក្លឹបមេឃខៀវ Manchester City បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា មានឈ្មោះនៅក្នុងបញ្ជីជ្រើសរើស ដើម្បីដឹកក្លឹបក្លឹបយក្សអាល្លឺម៉ង់ Bayern Munich តទៅពីលោក Thomas Tuchel ចាប់ពីរដូវកាលក្រោយ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC កាលពីម្សិលមិញ។
មែនទែនទៅបុរសសញ្ជាតិប៊ែលហ្សិកខាងលើនេះ ក៏ធ្លាប់លេងឱ្យក្លិបអាល្លឺម៉ង់គឺ Hamburg ក្នុងក្របខណ្ឌ Bundesliga មុនផ្លាស់មកចូលរួមជាមួយ Man City។ ទាំងលោក Kompany និង Bayern បានធ្វើការទាក់ទងផ្ទៃក្នុងរួចរាល់ហើយដែរ ដោយមិនដឹងថា នឹងប្រើពេលប៉ុន្មាន ដើម្បីសម្រេចគោលដៅនេះ ស្របពេលក្លឹបយក្សនៅ Bundesliga មួយនេះបានកំពុងជួបភាពត្រដាបត្រដួសជាខ្លាំង ក្នុងការស្វែងរកអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ដើម្បីស្នងតំណែងពីលោក Thomas Tuchel។
កន្លងមកថ្មីៗនេះដែរ លោក Xabi Alonso គ្រូបង្វឹករបស់ Bayer Leverkusen អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ អាល្លឺម៉ង់ Julian Nagelsmann រួមទាំងលោក Ralf Rangnick ដែលកំពុងដឹកនាំជម្រើសជាតិអូទ្រីសនោះ សុទ្ធតែបានបដិសេធការមកដឹកនាំ Bayern Munich ដូចគ្នា គ្រាដែល Kompany ដែលបានដឹកនាំ Burnley ជ្រុះចេញពី Premier League រដូវកាលនេះ មិនប្រាថ្នាចង់បានតំណែងគ្រូបង្វឹកដ៏ធំនេះទេ៕
ប្រភព៖ BBC

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC



