Close
Featured-Image
ទោះមានវ័យ៣៩ឆ្នាំ! CR7 ត្រៀមចូលលេងជួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅ Euro ២០២៤
ទំហំអក្សរ
តូច
ធំ

(អ៊ឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងត្រូវចូលរួមក្នុងការប្រកួតលក្ខណៈអន្តរជាតិលើកទី១១របស់ខ្លួន បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីអ្នកចាត់ការទូទៅក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez ក្នុងការត្រៀមលេងពានអឺរ៉ុប Euro ២០២៤ នៅប្រទេសអាល្លឺម៉ង់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បច្ចុប្បន្ន Ronaldo មានវ័យ ៣៩ឆ្នាំ កំពុងប្រកបអាជីពលេងនៅក្លឹប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្រិតអន្តរជាតិ ពីការបង្ហាញខ្លួនបាន ២០៦លើក ស៊ុតបាន ១២៨គ្រាប់ ជាមួយក្រុមជម្រើសជាតិផងដែរ។

នេះជាការកោះហៅរបស់ជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ជម្រើសជាតិ ២៦នាក់ក្រោមការដឹកនាំដោយលោក Roberto Martinez ដែលមានខ្សែប្រយុទ្ធដល់ទៅ ៧នាក់ ដោយមានកីឡាករ Ronaldo ជាប្រធានក្រុម ក្នុងនោះខ្សែប្រយុទ្ធវ័យក្មេង ២១ឆ្នាំ Francisco Conceicao ក៏ទទួលបានការកោះហៅផងដែរ។

លោក Roberto Martinez បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «Ronaldo នៅតែបន្តផ្តល់នៅគុណភាព អំពីគោលដៅនៅខាងមុខ យើងមានការពេញចិត្តយ៉ាងខ្លាំងនៅអ្វីដែលយើងត្រូវការ»

Records for Ronaldo and Kane in Euro 2024 qualifying | RNZ News

រំលឹកផងថា Ronaldo បានបង្ហាញខ្លួនលើកដំបូងនៅ Euro 2004 ដែលពេលនោះក្រុមព័រទុយហ្គាល់ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីខ្លួន តែបានលេងចាញ់ក្រុមជម្រើសជាតិក្រិក ខណៈម្ចាស់ពានបាល់មាស ៥សម័យកាល ក៏រួមចំណែកជួយក្រុមឈ្នះពាននេះនៅឆ្នាំ២០១៦ ដែលជាពានសំខាន់បំផុតសម្រាប់រូបគេ។

សូមជម្រាបថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅព្រឹត្តិការណ៍ Euro 2024 បានស្ថិតក្នុងពូល F ហើយក្រុមរបស់លោក Roberto Martinez ក្នុងចំណោម ២៦នាក់នេះ គឺមានសមាសភាពកីឡាករ ៩នាក់ជ្រើសចេញពីលីគអង់គ្លេសផងដែរ៕

Euro 2024 qualifiers: Ronaldo makes history; Kane becomes England's top scorer - Rediff.com

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង