

កីឡាករ Ademola Lookman វ័យ២៦ឆ្នាំបានបង្ហាញសមត្ថភាពភាពដ៏ល្អអស្ចារ្យជាមួយការស៊ុតបញ្ចូលទី hat-trick ដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈក្រុមមកពីក្របខណ្ឌSerieA គឺ Atalanta បានបញ្ចប់ការប្រកួតមិនស្គាល់ចាញ់ ៥១ ប្រកួតរបស់ Bayer Leverkusen ដើម្បីឈ្នះពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ទល់និង០កាលពីថ្ងៃពុធនៅកីឡាដ្ឋាន Dublin’s Aviva Stadium។ វាជាការឈ្នះពានលើកដំបូងក្នុងរយៈពេល ៦១ ឆ្នាំ។យ៉ាងណាមិញអតីតកីឡាករRB Leipzig បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំទីពីររបស់ទ្វីបអឺរ៉ុបក្នុងរយៈពេល ៤៩ ឆ្នាំដើម្បីឈ្នះពានទ្វីបអឺរ៉ុបលើកដំបូងសម្រាប់ Atalanta ។ ក្រុមមកពីក្រុង Bergamo បានសាងប្រវត្តិសាស្រ្តយ៉ាងល្អ ក្រោយខកខានលើកពាន Coppa Italia ក្រោយចាញ់ Juventus នៅវគ្គផ្តាច់ព័្រត្រក្រោមការដឹកនាំរបស់លោក Gian Piero Gasperini ។

គួរកត់សម្គាល់ថាគ្រាប់បាល់ទី១របស់កីឡាករអន្តរជាតិនីហ្សេរីយ៉ាងកើតមានឡើងនៅត្រឹមនាទីទី ១២ដោយការបញ្ជូនរបស់មិត្តរួមក្រុម Davide Zappacosta បញ្ជូនចូលក្នុងប្រអប់ទីខណៈ Lookman បានស៊ុតជើងឆ្វេងយ៉ាងល្អ ខណៈខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Exequiel Palacios អស់ជំហរដួលលើស្មៅមិនអាចរារាំងបាន។គ្រប់បាល់ទីពីរគឺគាត់បានប្រើបច្ចេកទេសកឹបបាល់ដាច់ចង្កេះ Granit Xhaka បើបច្ចេកទេសស៊ុតបញ្ចូលទីជើងស្តាំបញ្ជូលទីយ៉ាងល្អនៅនាទីទី២៦។ គ្រាប់បាល់ទី៣គឺជាការវាយបកនៅនាទី៧៥ ជាការបញ្ជូនរបស់ កីឡាករអន្តរជាតិអ៊ីតាលី Gianluca Scamaccaបញ្ជូនអោយ Lookman ស៊ុតបញ្ចូលទីជើងឆ្វេងបានយ៉ាងល្អបំផុត។ គួររំលឹកថាLookman បច្ចុប្បន្នមានវ័យ ២៥ឆ្នាំធ្លាប់ត្រូវបាន RB Leipzig អោយក្លឹប Fulham និង Leicester ខ្ចីជើងមុនពេលលក់ទៅAtalanta នៅឆ្នាំ ២០២២។សម្រាប់ Alonso គាត់នៅតែមានសុទិដ្ឋិនិយមទោះបីជាក្រុមបានត្រឹមតែជាជើងឯករង ខណៈបរាជ័យនេះជាលើកដំបូងគិតចាប់តាំងពីថ្ងៃទី ២៧ ឧសភា ឆ្នាំមុន បន្ទាប់ពីជួយអោយ Leverkusen មិនដែលចាញ់ពេញមួយរដូវកាល និង លើកពាន Bundesliga នៅរដូវកាល ២០២៣-២០២៤រួចហើយនោះ។
ប្រភព:BBC & Besoccer
វីដេអូ១:
វីដេអូ២:

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]



