

ក្រុមជើងឯករង Bundesliga គឺ Bayern Munich បានបង្ហាញពីការចាប់អារម្មណ៍ជាខ្លាំងក្នុងការតែងតាំង Vincent Kompany ជាអ្នកចាត់ការថ្មីរបស់ពួកគេ។យោងតាមអ្នកជំនាញទីផ្សារដោះដូរកីឡាករលោក Fabrizio Romano បានបញ្ជាក់ថាក្លឹបយក្ស Bundesliga ត្រៀមនាំយកអ្នកចាត់ការសញ្ជាតិបែលហ្សិក Kompany ពីក្រុម Burnley ដើម្បីជំនួសតំណែងលោក Thomas Tuchel ។Romano បានសរសេរនៅលើ បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថាៈ Kompany ត្រូវបានចាត់ទុកជាជម្រើសនៅក្លឹបជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជាមិនអាចជួយ Burnley ចេញផុតពីតំបន់កាត់ចោល។

Bayern Munich ទើបតែលះបង់ការតាំងចិត្តចង់បានលោក Xabi Alonso, Julian Nagelsmann, Ralf Rangnick និង Oliver Glasner ដែលសុទ្ធតែជាគោលដៅផ្ទេរ ប៉ុន្តែទីបំផុត អតីតប្រធានក្រុមមេឃខៀវ Man.City គឺជាជម្រើសតែមួយដែលពួកគេកំពុងតែផ្តោត។គួររំលឹកថា Kompany មិនអាចស្រោចស្រង់ Burnley នៅរដូវកាលនេះបានទេបន្ទាប់ពីរកបានត្រឺមតែ ២៤ពិន្ទុពីការប្រកួតចំនួន ៣៨លើក។
ប្រភព:dailypost

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក […]



