Close
Sponsor ads Featured-Image
Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានកំណត់ និងរៀបចំតម្លៃផ្ទេរប្រមាណ ៤០លានអឺរ៉ូ សម្រាប់ខ្សែបម្រើឆ្នើម សញ្ជាតិប្រេស៊ីល Casemiro ដែលមានបទពិសោធន៍យ៉ាងច្រើន ប្រសិនមានក្លឹបណាចាប់អារម្មណ៍ និងចង់ទិញយកនៅរួមក្រុមនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមសារព័ត៌មាន Daily Star បានចេញផ្សាយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Casemiro: Manchester United awaiting updates after Brazil midfielder suffers injury scare on international duty | Football News | Sky Sports

ads

ជាមួយគ្នានេះ Casemiro បានឈានដល់អាយុ ៣២ឆ្នាំ ដោយរូបគាត់កំពុងមានភាពមិនច្បាស់ក្នុងការប្រកបអាជីពនៅ Old Trafford ខណៈបច្ចុប្បន្ន Casemiro បានក្លាយជាកីឡាករម្នាក់ដែលមានប្រាក់ខែច្រើននៅក្នុងក្រុម Man United ផងដែរ។ ទន្ទឹមនឹងនេះ កាលពីប៉ុន្មានថ្ងៃមុន ក៏មានពាក្យចចាមអារាមថា រូបគាត់អាចនឹងត្រូវម្ចាស់ក្លឹបថ្មីលោក Sir Jim ចង់រុះរើគាត់ឲ្យចេញពីក្រុមផងដែរ ក្រោមហេតុផលកាត់បន្ថយការចំណាយបានមួយចំណែក។

Casemiro exclusive: Energised Man Utd star looking to future at Old Trafford | Football News | Sky Sports

គួរជម្រាបដែរថា ក្រុមរបស់លោក Erik ten Hag បានបញ្ចប់រដូវកាល Premier League ២០២៣-២៤ របស់ពួកគេកាលពីរសៀលថ្ងៃអាទិត្យជាមួយនឹងជ័យជម្នះ ២:០ នៅក្រៅទឹកដីទៅលើក្រុម Brighton & Hove Albion។ ស្របពេលជាមួយគ្នានេះ Man Utd នៅសល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Manchester City នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដោយវាជាក្តីសង្ឃឹមចុងក្រោយផងដែរ៕

Casemiro: Manchester United star backs under pressure manager Erik ten Hag to 'grow' beleaguered club | CNN

អត្ថបទទាក់ទង