

ក្រុមតោខៀវ Chelsea នឹងព្យាយាមបញ្ចប់យុទ្ធនាការរដូវកាល ២០២៣-២០២៤ក្នុងកម្រិតខ្ពស់មួយដើម្បីការប្រកួតប្រជែងកៅអីជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាលថ្មីខណៈពួកត្រៀមស្វាគមន៍ក្រុម Bournemouth មកកាន់ទឹកដីStamford Bridge នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង ១០យប់។សម្រាប់៦ប្រកួតចុងក្រោយរបស់ Chelsea ចាញ់១ស្មើនិងឈ្នះ៤លើកចុងក្រោយបច្ចុប្បន្នឈរនៅលេខរៀងទី៍៦និងមានគម្លាតពីក្រុម លេខ៥ Tottenham តែ៣ពិន្ទុប៉ុណ្ណោះ។សម្រាប់ Bournemouth ក៏មិនជាអន់ប៉ុន្មានដែរ ខណៈការប្រកួត៦លើកចុងក្រោយរបស់គេគឺចាញ់៣ឈ្នះ១ និងស្មើ២ឈរនៅលេខរៀងទី១១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Chelsea ឈ្នះ២ ស្មើ២ និង ចាញ់១ ខណៈការប្រកួតចុងក្រោយបំផុតនៅខែកញ្ញា ឆ្នាំ ២០២៣ គឺស្មើគ្នា០ទល់និង០ នៅទឹកដី Bournemouth។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
ខ្សែការពារស្លាបស្តាំ Reece James នឹងបន្តរងការព្យួរការប្រកួតលើកទី៤ នៅទីនេះ ក្រោយទទួលការបណ្តេញចេញពេលផ្តួល Brighton ២ទល់និង១។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Chalobah, Badiashile, Cucurella; Caicedo, Gallagher; Madueke, Palmer, Sterling; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ៈ ៤-២-៣-១

៣.ពត៌មានក្រុមBournemouth(ភ្ញៀវ)
ក្រុមភ្ញៀវនិងត្រូវអវត្តមានកីឡាករ៤រូបសម្រាប់ការធ្វើដំណើរមកទឹកដី Chelsea ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeto; Smith, Zabarnyi, Senesi, Kelly; Christie, Cook; Semenyo, Kluivert, Ouatarra; Solanke
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ៈ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ៤:២ Bournemouth
ប្រភព:whoscored &sportskeeda&sportsmole


