Close
Sponsor ads Featured-Image
Prediction: Man.City អាចផ្តួល West Ham ដើម្បីធានាការឈ្នះពាន EPL ៤សម័យកាលជាប់គ្នាបានទេ?
ទំហំអក្សរ
តូច
ធំ

ជាលើកទី៣សម្រាប់​ក្នុង​រយៈ​ពេល ១១ ឆ្នាំ​ចុង​ក្រោយ​នេះខណៈការ​ប្រជែង​ដណ្តើម​ពាន Premier League នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​ចុង​ក្រោយនៃការប្រកួតបិទរដូវកាល ខណៈក្រុម​ម្ចាស់​ជើង​ឯក Manchester City កំពុង​សម្លឹង​រក​ការការពារពានរបស់ខ្លួន​នៅ​ផ្ទះនាទឹកដី Eithad ​ទល់​នឹងក្រុមញញួរធំ West Ham United សម្រាប់ការប្រកួតចុងក្រោយនៅ​ថ្ងៃ​អាទិត្យស្អែកនេះវេលាម៉ោង ១០យប់។សម្រាប់ក្រុមលោក David Moyes អាចដើរតួជាក្តីសង្ឃឹមតែមួយគត់ដែលអាចជំនួសអោយក្រុម Arsenal របស់លោក Mikel Arteta ក្នុងការបង្អាក់ការលើកពានក្រុមលោក Pep Guardiola ដើម្បីសាងប្រវត្តិសាស្រ្តលើកពាន ក្របខណ្ឌ EPL ជាលើកទី៤បាននោះ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ Man.City គឺធ្វើបានល្អណាស់ ខណៈពួកគេមិនដែលចាញ់និងឈរនៅលេខរៀងទី១ ដោយមានគម្លាត ពីក្រុម Arsenal ២ពិន្ទុប៉ុណ្ណោះ ។សម្រាប់ West Ham វិញ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺឈ្នះ២ចាញ់៣ស្មើ១បច្ចុប្បន្នឈរនៅលេខរៀងទី១៥។ ជួបគ្នាដើមរដូវកាល West Ham ១:៣  Man.City។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Premier League, EFL, WSL and SPFL announce key dates for the 2023/24 season | Football News | Sky Sports
West Ham vs Man City LIVE highlights and reaction as Doku, Bernardo and Haaland score - Manchester Evening News
១.ប្រវត្តិជួបគ្នា
ជ័យជម្នះនោះក្នុងខែកញ្ញាមានន័យថា Man City មិនចាញ់ក្នុងការប្រកួត Premier League ១៦ ប្រកយតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម West Ham ដោយឈ្នះ១៣ស្មើ៣គិតចាប់តាំងពីការចាញ់ក្នុងផ្ទះ ២-១ ក្នុងខែកញ្ញា ២០១៥។West Ham បានចាញ់ការប្រកួតសរុប ១៥លើកក្នុងការប្រកួត ប្រកួតក្រៅដីសរុប ១៧ដងនៅ Premier League ទល់នឹង Man City ។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
អ្នកចាំទី Ederson បានរងរបួសរន្ធភ្នែកនៅកំឡុងពេលប្រកួតជាមួយ Tottenham កាលពីពាក់កណ្តាលសប្តាហ៍មុន ហើយនឹងអវត្តមានសម្រាប់ការប្រកួតនេះ។ខ្សែបម្រើឆ្នើម Kevin De Bruyne នឹងត្រូវឆ្លងកាត់ការវាយតម្លៃសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Walker, Akanji, Dias, Gvardiol; Rodri, Kovacic; Bernardo, De Bruyne, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

ads

West Ham 1-3 Man City: Champions preserve status quo despite Hammers progress | Evening Standard
៣.ពត៌មានក្រុមWest Ham(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Zouma, Ogbonna, Emerson; Soucek, Alvarez; Bowen, Kudus, Paqueta; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City : West Ham
ប្រភព:whoscored &theanalyst&sportsmole

អត្ថបទទាក់ទង