

ពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវដឹងច្បាស់ថាក្លឹបមួយណានិងជាម្ចាស់ជើងឯកនៅកីឡដ្ឋាន Emirates ខណៈArsenal និងត្រូវទទួលក្រុមភ្ញៀវ Everton នាវេលាម៉ោង១០យប់នារាត្រីថ្ងៃអាទិត្យស្អែកនេះ ដើម្បីសម្រេចជោគវាសនាក្រុមមួយណានិងកាន់កាប់ទីកំពូលតារាងនៅសប្តាហ៏ចុងក្រោយដែលជាពេលបិទបញ្ចប់រដូវកាល ២០២៣-២០២៤។ទោះយ៉ាងណាក្រុមគ្រូបង្វឹកលោក Mikel Arteta គឺត្រូវរំពឹងលើ Manchester City ថាបរាជ័យរឺស្មើទល់និងក្រុម West Ham នោះពួកគេអាចគ្រងតំណែងជើងឯកក្រោយខកខានរយៈពេល ២០ឆ្នាំហើយ។
១.ប្រវត្តិជួបគ្នា
Arsenal បានចាញ់តែមួយប្រកួតគត់ក្នុងចំណោម ២៧ ប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Everton ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងការបរាជ័យតែមួយគត់របស់ពួកគេក្នុងអំឡុងពេលនេះដោយលទ្ធផល ១-០ ក្នុងខែមេសា ឆ្នាំ ២០២១ ។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jurrien Timber បានបង្ហាញខ្លួនអោយក្រុមអាយុក្រោម អាយុ២១ ឆ្នាំរបស់ Arsenal ហើយអាចចូលលេងនៅក្នុងការប្រកួតក្រោយវិលត្រលប់ពីរបួសវិញនៅពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Tomiyasu; Odegaard, Partey, Rice; Saka, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមEverton(ភ្ញៀវ)
Everton នឹងគ្មានកីឡាករច្រើនដល់ទៅប្រាំនាក់ក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំនៅពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Coleman, Tarkowski, Branthwaite, Young; Garner, Onana, Gueye, McNeil; Doucoure; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣ : ០ Everton
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


