Close
ads Featured-Image
ទ្រាំលែងបាន! វីរបុរសប្រេស៊ីល និង Barcelona រិះគន់ក្លឹបអោយបញ្ចេញកីឡាករ ២ រូបនេះចេញ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតខ្សែប្រយុទ្ធ Barcelona លោក Rivaldo បាននិយាយអំពីស្ថានភាពបច្ចុប្បន្ននៅក្លឹប Catalan ក្នុងបទសម្ភាសន៍នៅលើគេហទំព័រ Betfair ខណៈដែលរូបលោកចង់អោយក្លឹបលក់ខ្សែបម្រើ Frenkie De Jong ចេញពីក្រុមដោយលើកហេតុផលក្នុងនាមកីឡាករបរទេសដែលធ្លាប់ជួយក្រុមជោគជ័យពីអតីតកាលថាខ្សែបម្រើហូឡង់រូបនេះមិនបានធ្វើអោយក្រុមទទួលបានលទ្ធផលដូចការរំពឹងទុកនោះឡើយ។អតីតកីឡាករមានជំនាញស៊ុតជើងឆ្វេងពីចំងាយ Rivaldo និងជាកីឡាករដែលបានជួយក្រុមសាំបាប្រេស៊ីលលើកពាន World Cup ឆ្នាំ ២០០២ ក្នុងនាមកូរ៉េខាងត្បូង និង ជប៉ុនជាម្ចាស់ផ្ទះ បានលើកឡើងថាៈ យើងអាចចុះ​ហត្ថលេខា​លើ​កីឡាករ​ម្នាក់​រឺល្អ​ជាង​គាត់។ទោះបីជាពេលនេះគាត់(De Jong) ស្ថិតក្នុងរដូវកាលទី ៥ ជាមួយក្លឹបក៏ដោយ ប៉ុន្តែអ្វីៗគឺមិនបានឈានទៅរកភាពល្អប្រសើរនោះឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Lyés on X: "Barca and Brazilians, Inter and Argentines, Arsenal and the French… somethings are just a match made in heaven. What a player Rivaldo was👑🇧🇷 https://t.co/PLkUWdk0oP" / X

ads

Jules Kounde next? Barcelona's 11 World Cup-winning playersFrenkie de Jong: Man Utd agreement 'over everything' with Barcelona goes up in flames, as next Ten Hag options emerge

Rivaldo ធ្លាប់លេងអោយ Barcelona ៥រដូវកាលក៏បានរិះគន់លើទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យជ្រេ Lewandowski ខណៈក្រុមនៅតែនៅតែចាត់ទុកជាកីឡាករល្អដោយពោលពាក្យយ៉ាងដូច្នេះថាៈ ទោះបីជា Lewandowski ទើបតែនៅក្លឹបបានពីររដូវកាលក៏ដោយប៉ុន្តែ Barcelona ត្រូវការពាន ហើយអ្នកគាំទ្រចង់ឃើញក្រុមឈ្នះពាន ហើយក៏ព្រោះតែគាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ។ ប៉ុន្តែ​គាត់​មាន​អាយុ​ច្រើនហើយ នោះ​ជា​កត្តា​សំខាន់​ដែលគួរពិចារណាផងដែរ

Lewandowski's salary in 2024/2025, up for debate at FC Barcelona

Rivaldo ធ្លាប់ប្រកបអាជីពនៅ Camp Nou និងឈ្នះពានបាល់មាស Ballon Dór នៅឆ្នាំ១៩៩៩បានចាកចេញទៅ AC.Milan ក្នុងឆ្នាំ ២០០២ ក្នុងនាមកីឡាករដែលគ្មានតម្ឡៃខ្លួន បាននិយាយពាក្យមួយឃ្លាយ៉ាងខ្លីចុងក្រោយថាៈឥឡូវនេះពួកគេកំពុងចុះហត្ថលេខាលើកីឡាករដែលមានអាយុលើសពី ៣៦ ឬ ៣៧ ឆ្នាំ ដែលផ្ទុយពីពេលខ្ញុំនៅទីនោះប្រសិនបើអ្នកឈានចូលវ៏័យ ៣០ ឆ្នាំ នោះក្លឹបនិងចាប់ផ្តើមពិចារណាលក់អ្នកចេញហើយ

ប្រភព:Besoccer

អត្ថបទទាក់ទង