Close
Featured-Image
ប្រសិនក្លឹបនៅត្រូវការ! ប្រធានក្រុម Bruno នឹងរួមទ្រនំជាមួយ MAN UTD បន្តទៀត
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន​ Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bruno Fernandes says 'we have to do our job' as United target Champions  League | beIN SPORTS

កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports«ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»

រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២០ និងសល់រយៈពេល ២ឆ្នាំទៀត លើកិច្ចសន្យារបស់លោក ប៉ុន្តែមានព័ត៌មានថា នៅរដូវក្តៅលោកនឹងផ្លាស់ទៅលេងនៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich ឬក៏អតីតម្ចាស់ពានរង្វាន់ជើងឯកអ៉ីតាលី Inter Milan។

Bruno Fernandes. Is it time to have that conversation? | by Yuveer Madanlal  | Medium

ជម្រាបដែរថា Man United បានបរាជ័យ ១៤លើក ក្នុងលីគនារដូវកាលនេះ ជាទម្រង់ប្រកួតដ៏អាក្រក់បំផុតរបស់ពួកគេ គិតចាប់តាំងពីការចាប់ផ្តើម Premier League។ ពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាង។ ជាមួយគ្នានោះ អ្នកចាត់ការក្លិប United លោក Erik ten Hag ដែលអនាគតរបស់លោកនៅក្លឹបមួយនេះ មិនមានភាពប្រាកដប្រជានោះ បានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់ ក្លិបចង់រក្សា Bruno។ វាមិនមានសំណួរនោះទេ ខ្ញុំគិតដូច្នេះ»។

Erik ten Hag keen to keep Bruno Fernandes as Man Utd star speaks on his  future

សូមជម្រាបថា United នឹងបញ្ចប់យុទ្ធនាការលីគរបស់ពួកគេ ជាមួយនឹងការធ្វើដំណើរទៅជួបក្លិបចំណាត់ថ្នាក់ទី១០ Brighton & Hove Albion នៅថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់មកគឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹងក្លិប Manchester City នៅកីឡដ្ឋាន Wembley នាថ្ងៃទី២៥ ខែឧសភា៕

Bruno Fernandes shines for Man Utd in 2-2 draw vs Bournemouth - Man Utd News

អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
អត្ថបទទាក់ទង