
ពិធីករទូរទស្សន៍អង់គ្លេសដ៏ល្បីល្បាញលោក Piers Morgan បាននិយាយថា West Ham នឹងយកឈ្នះ Manchester City ដើម្បីជួយអោយក្រុមកាំភ្លើងធំ Arsenal ឈ្នះពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយខកខានអស់រយៈពេល២០ឆ្នាំ។លោក Morgan បានសរសេររឿងនេះនៅលើបណ្តាញទំនាក់ទមនងសង្គមយ៉ាងដូច្នេះនៅបន្ទាប់ពីក្រុមការពារតំណែងជើងេក Man City បានផ្តួលក្រុមម្ចាស់ផ្ទះTottenham Hotspur ដោយលទ្ធផល២ទល់និង០ និងនៅសល់១ប្រកួតចុងក្រោយនៅថ្ងៃអាទិត្យដើម្បីគ្រងជើងឯក ក្រោយនាំមុខ Arsenal ចំនួនពីរពិន្ទុ ។
គួររំលឹកថា លោក Morgan ក៏ធ្លាប់បានធ្វើបទសម្ភាសន៏ដ៏រសើបផងដែរជាមួយវីរបុរសក្រុមបិសាចក្រហមក្នុងប្រធានបទមួយដែលបានរិះគន់នូវចំនុចអវិជ្ជមានជាច្រើន របស់ក្រុម Man.Utd ក្រោយរូបគេបានចាកចេញអស់ជាច្រើនឆ្នាំ និងមុនពេលបញ្ចប់ក្នុងត្រារវាងក្លឹបនិងសាម៉ីខ្លួននៅឆ្នាំ២០២២រួចមក។
ទោយ៉ាងណាលោក Morgan បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ បានសរសេរយ៉ាងដូច្នេះថាៈ West Ham នឹងយកឈ្នះ Man.City នៅថ្ងៃអាទិត្យ ដើម្បីជាការអរគុណដល់ Declan Rice ។ គួររំលឹកថាខ្សែបម្រើការពារអន្តរជាតិអង់គ្លេស Rice បានចាកចេញពីក្រុមញញួរធំ West Ham ដើម្បី ទៅចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃកិច្ចព្រមព្រៀង ១០៥ លានផោនកាលពីរដូវក្តៅឆ្នាំមុន ក្រោយជួយអោយ West Ham ឈ្នះពាន Uefa Conference League នៅឆ្នាំ២០២៣។
ប្រភព: dailypost
វីដេអូ:

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]


