Close
Featured-Image
ដំណើរការបាន៥ឆ្នាំ! VAR នឹងត្រូវក្លឹបនៅ Premier League បោះឆ្នោតឲ្យឈប់ប្រើប្រាស់
ទំហំអក្សរ
តូច
ធំ

(ទីក្រុងឡុងដ៍)៖ បណ្តាក្លឹបលេងនៅលីគកំពូលអង់គ្លេស Premier League នឹងចូលរួមបោះឆ្នោតថាតើគួរលុបចោលប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (Video Assistant Referees) ឬក៏យ៉ាងណា ក្នុងសម័យប្រជុំពេញអង្គនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ នៅចាំបានថា VAR ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុង Premier League នៃការចាប់ផ្តើមរដូវកាលឆ្នាំ ២០១៩-២០២០ រហូតដល់បច្ចុប្បន្ន ដោយបានបន្សល់ទុកនូវភាពចម្រូងចម្រាស់ដ៏ច្រើនទៀងផង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជាមួយគ្នានោះ ក្លឹប Wolves ក៏បានដាក់សំណើដើម្បីរកដំណោះស្រាយនៅ Premier League ក្នុងចំណោមសមាជិកទាំង ២០ក្លឹប ដែលត្រៀមជួបប្រជុំគ្នានៅ Harrogate នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមចចកមួយនេះបានចាត់ទុក VAR ថា «ជាចលករដ៏ស្មោះត្រង់មួយ ក៏ប៉ុន្តែវាបានបង្កើតផលអវិជ្ជមានជាច្រើនផងដែរ ដែលបានបំផ្លាញដល់ទំនាក់ទំនងរវាងអ្នកគាំទ្រ និងបាល់ទាត់ជាខ្លាំង»

កន្លងមក Premier League ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ពីកង្វល់ចំពោះ VAR ផងដែរ ក៏ប៉ុន្តែនៅតែមានជំហរក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះដដែលជាមួយអាជ្ញាកណ្តាល។ ក្យួនច្បាប់ធំៗ ២-៣ចំណុចត្រូវបានកែប្រែ ដែលមាន ១៤ក្លិប ក្នុងចំណោម ២០ក្លឹបក៏បានប្រកាសគាំទ្ររួចរាល់ដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង