
(អង់គ្លេស)៖ ក្លឹបកាំភ្លើងធំ Arsenal កំពុងតែមានប្រៀបឈានមុខគេក្នុងការប្រជែង ដើម្បីបាននូវហត្ថលេខាខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig នៅខែមិថុនាខាងមុខ នេះបើយោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយ។
រំលឹកដែរថា កាលពីពេលមុន Sesko មានលក្ខខណ្ឌនៃការដោះលែងតម្លៃ ៤៣លានផោន នៅក្នុងកិច្ចសន្យាជាមួយក្រុម RB Leipzig ប៉ុន្តែការដេញថ្លៃអាចកើនឡើងដល់ ៦៤លានផោន ដោយសារតែទម្រង់លេងទទួលបានការចាប់អារម្មណ៍ពីបណ្តាក្លឹបធំៗ ដូចជា Chelsea, Manchester United និង AC Milan ផងដែរ។
បន្ថែមពីនេះ Arsenal ត្រូវបានគេជឿថាកំពុងពិចារណាលើគោលដៅខ្សែប្រយុទ្ធផ្សេងទៀត រួមទាំងកីឡាករ Viktor Gyokeres របស់ Sporting Lisbon និងកីឡាករ Joshua Zirkzee របស់ក្រុម Bologna ។ ងាកមក Sesko វិញ រូបគេស៊ុតបញ្ចូលទី ១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១ប្រកួត នៅ RB Leipzig ដោយមានការរំពឹងទុកជាច្រើនក្នុងការផ្លាស់ទៅ Arsenal មុនរដូវកាលថ្មីមកដល់៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



