
(បរទេស)៖ UEFA បានប្រាប់ក្រុមចូលរួមប្រកួតពាន Euro ឆ្នាំ ២០២៤ ថា មានតែប្រធានក្រុមប៉ុណ្ណេាះ ដែលអាចទៅក្បែរអាជ្ញាកណ្តាល ដើម្បីតវ៉ាលើការសម្រេចចិត្ត ពេលមានបញ្ហាក្នុងការប្រកួត ហើយបើកីឡាករផ្សេងហ៊ានតវ៉ា នឹងទទួលបានកាតលឿង នេះបើតាមការផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ចំណាត់ការរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់នៅអឺរ៉ុប ដើម្បីបញ្ឈប់ក្រុមកីឡាករចង់បះបោរជាមួយអាជ្ញាកណ្តាល បង្កជារូបភាពដ៏អាក្រក់លើវិស័យបាល់ទាត់។ លោក Roberto Rosetti នាយកគ្រប់គ្រងអាជ្ញកណ្តាលរបស់ Uefa បានលើកឡើងថា «យើងស្នើថា គ្រប់ក្រុមទាំងអស់ឱ្យធានាថា មានតែប្រធានក្រុមទេ ដែលអាចនិយាយជាមួយអាជ្ញាកណ្តាលបាន»។
Euro ២០២៤ នឹងត្រូវរៀបចំឡើងនៅប្រទេសអាល្លឺម៉ង់ ដែលការប្រកួតដំបូង អាល្លឺម៉ង់ ត្រូវប៉ះជាមួយស្កុតឡែនដ៍ នៅសុក្រ ទី១៤ ខែមិថុនា (ចំថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ពេលវេលានៅកម្ពុជា)។ លោក Roberto Rosetti Rosetti បន្ថែមថា «មិត្តរួមក្រុមណា ដែលមិនខ្វល់នឹងតួនាទីប្រធានក្រុម ហើយហ៊ានទៅតវ៉ាជាមួយអាជ្ញាកណ្តាល នឹងទទួលបានកាតលឿង។ ប៉ុន្តែ បើប្រធានក្រុមជាអ្នកចាំទី ចាំបាច់ត្រូវមានកីឡាករក្រៅទីលាន ត្រូវបានចាត់តាំង ដែលអាចបំពេញតួនាទីជំនួស បើបញ្ហាកើតឡើងនៅចុងម្ខាងនៃទីលានប្រកួត»។
ព្រឹត្តិការណ៍លេង ៤ឆ្នាំម្តង ជំនាន់ទី១៧ នេះដែរ គឺលេងជុំចុងក្រោយមាន ២៤ក្រុម (ប្រទេស) ជាលើកទី៣ ផងដែរ គិតចាប់តាំងពី UEFA បានសម្រេចបន្ថែមក្រុមពី ១៦ដល់ ២៤ក្រុមតាំងពីបារាំងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០១៦ មក។ បន្ថែមលើនេះ Uefa ដែលមាន ៥៤ប្រទេស ជាសមាជិករបស់ខ្លួននោះ ក៏បានសម្រេចបន្ថែមសមាសភាពកីឡាករពី ២៣នាក់ កើនដល់ ២៦នាក់ជាលើកទី២ រាប់តាំងពី Euro 2020 មកដែរ។
ក្រុមប្រទេសមានលីគលំដាប់កំពូលៗទាំង៥ ក៏មានវត្តមាននៃជុំចុងក្រោយនៅ Euro 2024 លើកនេះដែររួមមាន បារាំង អង់គ្លេស អេស្ប៉ាញ ម្ចាស់ផ្ទះអាល្លឺម៉ង់ និងអ៊ីតាលីផងដែរ គ្រាដែលអាសូរីអ៊ីតាលី ជាក្រុមការពារតំណែងជើងឯក ហើយតោកំណាចអង់គ្លេស ជាជើងឯករង អមដំណើរដោយក្រុមខ្លាំងព័រទុយហ្គាល់ អតីតជើងឯក Euro 2016 និងទឹកក្រូចហូឡង់ ដែលជាជើងឯក World Cup 2010 ក៏បានមកដែរ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



