

អ្នកចាត់ការក្រុមមេឃខៀវ Man.City លោក Pep Guardiola បានធ្វើបច្ចុប្បន្នភាពចុងក្រោយពីស្ថានភាពរបួស កីឡាករខ្សែបម្រើ Kevin De Bruyne និងអ្នកចាំទី Ederson ដែលត្រូវបានដកចេញពីការប្រកួតក្នុងជ័យជម្នះ ២-0 នៅក្នុងការប្រកួតក្របខណ្ឌPremier League ដ៏សំខាន់ទល់និងក្រុមម្ចាស់ Tottenham Hotspur កាលពីយប់ថ្ងៃអង្គារ។គួររំលឹកថាខ្សែបម្រើអន្តរជាតិបែលហ្សិក De Bruyne បានបង្កើតឪកាសដល់ល្អឥតខ្ចោះ ដើម្បីរកបានគ្រាប់បាល់បើកឆាកដល់មិត្តរួមក្រុម Haaland ។មិនយូរប៉ុន្មាននៅពាក់កណ្តាលតង់ទីពីរក្រោយប៉ះទង្គិចគ្នាជាមួយ Pape Matar Sarr កីឡាកររូបនេះមានញ្ហាកជើងខាងឆ្វេងនិងបានបញ្ចេញអការៈឈឺចាប់ជាខ្លាំង។

ចំណែកឯអ្នកចាំទីអន្តរជាតិប្រេស៊ីល Ederson មានបញ្ហារបួសក្បាលនិងត្រគៀកក្រោយប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយខ្សែការពារ Cristian Romero ។ទោះបីជាចំណាយពេលបន្តិចដើម្បីព្យាបាល ប៉ុន្តែ Ederson ត្រូវបានប្តូរចូលជំនួសដោយកីឡាករ Stefan Ortega ។
ត្រឹមរយៈពេលប្រាំថ្ងៃដើម្បីរៀបចំការប្រកួតដ៏សំខាន់បំផុតថ្ងៃបិទបញ្ចប់រដូវកាល Premier League ចុងក្រោយរបស់ Man City នៅផ្ទះជាមួយក្រុម West Ham United នៅថ្ងៃអាទិត្យ លោក Guardiola បានបញ្ជាក់យ៉ាងដូច្នេះថាៈ មានបញ្ហានៅត្រង់កជើងនិងត្រូវធ្វើការវាយតម្លៃនិងថតរូបភាពវេជ្ជសាស្រ្ត ខណៈ Ederson មិនមានការប៉ះទង្គិចខ្លំាងនោះទេ ហើយគាត់ក៏មានបញ្ហាភ្នែកផងដែរ។ទោះយ៉ាងណាអ្នកចាត់ការវ័យ ៥៣ឆ្នាំ សង្ឃឹមថាកីឡាករសំខាន់ទាំងពីររូបនិងវិលត្រលប់មកជួយក្រុមសម្រាប់ការប្រកួតចុងក្រោយនោះបាន។
ប្រភព:sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


