Close
Sponsor ads Featured-Image
តារាឆ្នើម AC Milan ម្នាក់ផ្លាស់ទៅក្លឹបអាមេរិក LAFC ក្រោយប្រកបអាជីព ៣ឆ្នាំ នៅអ៊ីតាលី
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud នឹងចូលរួមជាមួយក្លឹប Los Angeles FC លេងនៅលីគអាមេរិក Major League Soccer នៅពេលចប់រដូវកាលនេះ បន្ទាប់ពីលេង ៣ឆ្នាំនៅអ៉ីតាលីជាមួយក្រុម AC Milan នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃពុធនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Olivier Giroud confirms he is MLS bound as ex-Arsenal & Chelsea striker  announces AC Milan exit in emotional message | Goal.com

ads

ទន្ទឹមនឹងនេះ Giroud វ័យ ៣៧ឆ្នាំ បានចុះកិច្ចសន្យា លេងឱ្យ LAFC រហូតដល់ឆ្នាំ២០២៥ ជាមួយនឹងជម្រើសបន្តរហូតដល់ឆ្នាំ២០២៦ ផងដែរ។ នេះបើតាមក្លឹបលេងនៅលីគ MLS បានឱ្យដឹងនៅថ្ងៃអង្គារ។ អតីតខ្សែប្រយុទ្ធក្លឹប Arsenal និង Chelsea រូបនេះ បានជួយ Milan ឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាលដំបូងរបស់លោក ដោយរកបាន ១១គ្រាប់ក្នុងលីគ។

Olivier Giroud signs for LAFC, reunites with Hugo Lloris | MLSSoccer.com

លោកបានទទួលការកោះហៅ ១៣១លើក លេងឱ្យក្រុមជម្រើសជាតិបារាំង ដោយរកគ្រាប់បាល់បាន៥៧គ្រាប់ និងជាផ្នែកមួយនៃក្រុម ដែលបានលើកពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីដែរ។ ដោយឡែក Giroud បានបង្ហាញខ្លួន ៣៣លើក សម្រាប់ក្លិប Milan ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២ ក្នុងលីគនារដូវកាលនេះ និងរកបាន ១៤គ្រាប់។ Milan នឹងធ្វើដំណើរទៅជួបក្លឹប Torino នៅថ្ងៃសៅរ៍សប្តាហ៍នេះ និងបញ្ចប់យុទ្ធនាការរបស់ពួកគេ ដោយការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Salernitana នៅថ្ងៃទី២៦ ខែឧសភា៕

LAFC Signs France Football Legend Olivier Giroud | Los Angeles Football Club

អត្ថបទទាក់ទង