

(អ៊ីតាលី)៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud នឹងចូលរួមជាមួយក្លឹប Los Angeles FC លេងនៅលីគអាមេរិក Major League Soccer នៅពេលចប់រដូវកាលនេះ បន្ទាប់ពីលេង ៣ឆ្នាំនៅអ៉ីតាលីជាមួយក្រុម AC Milan នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃពុធនេះ។

ទន្ទឹមនឹងនេះ Giroud វ័យ ៣៧ឆ្នាំ បានចុះកិច្ចសន្យា លេងឱ្យ LAFC រហូតដល់ឆ្នាំ២០២៥ ជាមួយនឹងជម្រើសបន្តរហូតដល់ឆ្នាំ២០២៦ ផងដែរ។ នេះបើតាមក្លឹបលេងនៅលីគ MLS បានឱ្យដឹងនៅថ្ងៃអង្គារ។ អតីតខ្សែប្រយុទ្ធក្លឹប Arsenal និង Chelsea រូបនេះ បានជួយ Milan ឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាលដំបូងរបស់លោក ដោយរកបាន ១១គ្រាប់ក្នុងលីគ។
លោកបានទទួលការកោះហៅ ១៣១លើក លេងឱ្យក្រុមជម្រើសជាតិបារាំង ដោយរកគ្រាប់បាល់បាន៥៧គ្រាប់ និងជាផ្នែកមួយនៃក្រុម ដែលបានលើកពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីដែរ។ ដោយឡែក Giroud បានបង្ហាញខ្លួន ៣៣លើក សម្រាប់ក្លិប Milan ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២ ក្នុងលីគនារដូវកាលនេះ និងរកបាន ១៤គ្រាប់។ Milan នឹងធ្វើដំណើរទៅជួបក្លឹប Torino នៅថ្ងៃសៅរ៍សប្តាហ៍នេះ និងបញ្ចប់យុទ្ធនាការរបស់ពួកគេ ដោយការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Salernitana នៅថ្ងៃទី២៦ ខែឧសភា៕

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ លើកនេះមិនមែន Vini Jr! ប៉ុន្តែ FIFA ស៊ើបអង្កេតការរើសអើងជាតិសាសន៍របស់តារាឆ្នើម Real រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី […]



