Close
Sponsor ads Featured-Image
គ្រូបង្វឹក Tottenham ថាក្រុមមិនមែនចេះតែអោយចាញ់ក្រុមណាមួយបានស្រេចតែចិត្តនោះឡើយ
ទំហំអក្សរ
តូច
ធំ

លោក Ange Postecoglou បានលើកឡើងថាមិមានប្រិយមិត្តអ្នកគាំទ្រក្រុមមាន់ខ្នាយមាស Tottenham ណាមួយដែលចង់ឱ្យក្រុមរបស់ពួកគេចាញ់ការប្រកួតនោះទោះបីជាលទ្ធផលនេះនិងអាចបន្តបង្អាក់ក្រុមគូប្រជែងរួមទីក្រុងឡុងដ៏គឺកាំភ្លើងធំ Arsenal ដើម្បីឈ្នះពានPremier League ក៏ដោយ។គួរកត់សម្គាល់ថាក្រុមTottenham និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេឃខៀវ Man. City នៅរាត្រីថ្ងៃអង្គារខណៈលទ្ធផលក្នុងការប្រកួតនិងបង្ហាញពីសារៈសំខាន់នៃការដណ្តើមពានលីកកំពូលអង់គ្លេសនៅរដូវកាលនេះ។មានន័យថាការឈ្នះ ឬស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ Tottenham ទល់នឹងក្រុមរបស់លោក Pep Guardiola នឹងធ្វើឱ្យក្រុមគូប្រជែងនៅភាគខាងជើងទីក្រុងឡុងដ៍ Arsenal ស្ថិតនៅលើកំពូលតារាងនិងមានអាទិភាពក្នុងការឈ្នះជើងឯកPremier League ក្រោយខកខានអស់២ទសវត្ស បាន។
Ange Postecoglou insists Tottenham won't 'roll out red carpet' for Man City despite potentially helping Arsenal | Football News | Sky Sports
បច្ចុប្បន្នក្រុមកាំភ្លើងធំមានប្រៀបមួយពិន្ទុនៅលើកំពូលតារាង ប៉ុន្តែបានលេងមួយប្រកួតច្រើនជាងក្រុម Man City ខណៈក្រុមលោក Pep និងត្រលប់មកឈរនៅចំណាត់ថ្នាក់កំពូលតារាងវិញប្រសិនពួកគេយកឈ្នះ Tottenham និងមាន១ប្រកួតទៀតក្នុងដៃនោះ។ ទោះយ៉ាងណាក្រុមលោកPostecoglou កំពុងតែដេញពីក្រុមក្រុមចំណាត់ថ្នាក់លេខ៤ Aston Villa ដែលទើបប្រកួតស្មើ Liverpool ចំនួន៥ ពិន្ទុដើម្បីកៅអីក្របខណ្ឌ Champions League ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal beat Man Utd to put title race pressure back on Man City

ads

គ្រូបង្វឹកសញ្ជាតិក្រិកវ័យ៥៨ឆ្នាំរូបនេះបានលើកឡើងថាៈ១០០ភាគរយនៃអ្នកគាំទ្រចង់អោយក្រុមឈ្នះ Man.City ខ្ញុំយល់ពីគូប្រជែង។ ខ្ញុំជាផ្នែកមួយនៃក្រុមដ៏ធំបំផុតនៅលើពិភពលោកក្នុង រយៈពេលពីរបីឆ្នាំចុងក្រោយគឺCeltic និង Rangers។ ទោះយ៉ាងណាខ្ញុំមិនយល់ទេ ប្រសិនជានរណាម្នាក់ចង់ឱ្យក្រុមរបស់ពួកយើងចាញ់។ នោះមិនមែនជាកីឡាអ្វីឡើយហើយមិនមែនជារឿងដែលពួកយើងចង់អោយវាកើតឡើងនោះដែរ។

ប្រភព:Besoccer

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយបំបាក់ Flamengo ៤-២ ! Bayern ឡើងទៅជួប PSG វគ្គ៨ក្រុម Club World Cup (មានវីដេអូ)
featured image

(USA)៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នឹងឡើងទៅជួបក្លឹបយក្សមកពីបារាំង Paris Saint-German វគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA Club World Cup ២០២៥ បន្ទាប់ពីផ្ទួលក្រុម Flamengo ក្នុងលទ្ធផល ៤ទល់នឹង២ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សមាជិកថ្មីត្រៀមចូលរួមព្រឹត្កការណ៍ F C W ក្រោយ Chelsea ទិញបានពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង