
នៅពេលនិយាយអំពីគូស្នេហ៍ដ៏ស្មោះស្ម័គ្រនិងស្រលាញ់គ្នាយូរអង្វែងបំផុតមុនឈានដល់ចំណងអាពាហ៍ពិពាហ៍ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ប្រាកដជានឹកឃើញមុនគេទៅដល់ដល់វីរបុរសក្រុមអ្នកមានបុណ្យBarcelona គឺកំពូលខ្សែប្រយុទ្ធស្លាប Leo Messi និង នាងAntonela Roccuzzo ។
ទោះយ៉ាងណាកាលពីពេលថ្មីៗនេះរឿងរ៉ាវស្នេហារបស់សិស្សប្អូនជំនាន់ក្រោយគឺ Frenkie de Jong និង នាង Mikky Kiemeney គឺបង្ហាញការចាប់អារម្មណ៍ខ្លាំងណាស់ ខណៈពួកគេទាំងពីរបានប្រកាសពីចំណងអាពាហ៌ពិពាហ៌ជាគូស្វាមីភរិយាពេញច្បាប់ដោយបានដឹកដៃគ្នាចូលកាន់ព្រះវិហារដើម្បីរៀបការតាមប្រពៃណីយ។ការពិតប្រវត្តិគូស្នេហ៍មួយគូនេះបានស្គាល់គ្នា តាំងពីរៀននៅសាលាមធ្យមសិក្សាមកម្លេះ។
គួររំលឹកថាចាប់តាំងពីចូលរួមអាជីពក្នុងនាមយុវជនថ្នាលក្លឹប Ajax រហូតដល់ឈ្នះពានជាមួយ Barcelona គឺរូបនាងនាងតែងតែនៅគាំទ្រនិងនៅក្បែររូបគេជានិច្ច។មានន័យថាដប់ឆ្នាំហើយ Frenkie និង Mikky បានរស់នៅជាមួយគ្នាក្នុងនាមប្តីប្រពន្ធនិងទើបតែមានចំណងដៃកូនប្រុសម្នាក់ជាមួយគ្នាមានឈ្មោះថា Miles កាលពីខែវិច្ឆិកាឆ្នាំមុន។
ប្រភព:Tribuna

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



