

(ទីក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្លឹបមេឃខៀវ Manchester City អាចត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់លីគ Premier League សម្រាប់ឆ្នាំទី២ របស់គេ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិន័រវេសវ័យ ២៣ឆ្នាំ ត្រូវបានជ្រើសរើសស្ថិតក្នុងបញ្ជីចុងក្រោយ (Shortlist) ជាមួយនឹងមិត្តរួមក្លឹប Man City គឺខ្សែបម្រើ Phil Foden។ ជាមួយគ្នានោះ ខ្សែបម្រើក្លឹប Arsenal កីឡាករ Martin Odegaard និង Declan Rice, ខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Cole Palmer, ខ្សែប្រយុទ្ធក្លឹប Newcastle កីឡាករ Alexander Isak, ខ្សែប្រយុទ្ធក្លឹប Aston Villa កីឡាករ Ollie Watkins និងខ្សែការពារក្លឹប Liverpool កីឡាករ Virgil van Dijk ក៏ស្ថិតក្នុងបញ្ជីបោះឆ្នោតជុំចុងក្រោយផងដែរ។
អ្នកឈ្នះពានរង្វាន់កីឡាករឆ្នើម ដែលនឹងត្រូវសម្រេចតាមរយៈការបោះឆ្នោតសាធារណៈ និងលីគ Premier League នោះ នឹងត្រូវប្រកាសនៅថ្ងៃទី១៨ ខែឧសភាខាងមុខ។ កាលពីឆ្នាំមុន Haaland បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល និងពានរង្វាន់កីឡាករវ័យក្មេងឆ្នើម បន្ទាប់ពីរកបាន ៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៥លើកក្នុងលីគ។
សូមជម្រាបថា អតីតខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo គឺជាកីឡាករតែម្នាក់គត់ ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលចំនួន ២រដូវកាលជាប់គ្នា ពោលគឺរដូវកាល២០០៦-០៧ និងរដូវកាល២០០៧-០៨៕
ប្រភព៖ CNA

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


