

(ប្រេស៊ីល)៖ ខ្សែបម្រើកណ្តាល Casemiro ដែលកំពុងប្រកបអាជីពជាមួយក្លឹបបិសាចក្រហម Manchester United ពេលនេះមិនបានជាប់ឈ្មោះក្នុងក្រុម ២៣នាក់របស់ជម្រើសជាតិប្រេស៊ីល នោះទេ ក្នុងការត្រៀមលេងពានរង្វាន់ Copa America នៅខែក្រោយនេះ នេះបើតាមប្រភពពីគេហទំព័រ BBC នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។

ជម្រាបដែរថា កីឡាករវ័យ ៣២ឆ្នាំ Casemiro ធ្លាប់បានជាប់ជម្រើសជាតិ ៧៥លើកលេងឱ្យប្រេស៊ីល ដោយបានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកនៅទឹកដីកីឡដ្ឋាន Old Trafford និងត្រូវបានដកចេញពីជម្រើសលោក Dorival Jr របស់ជម្រើសជាតិប្រេស៊ីស។
ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Tottenham, ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal និងមិត្តរួមក្រុមរបស់ Casemiro កីឡាករ Antony ក៏មិនត្រូវបានជ្រើសរើសចូលក្រុមសាំប៉ាប្រេស៊ីលផងដែរ។ រំលឹកផងដែរថា Casemiro បានផ្ទេរមកកាន់ក្លឹប Man United កាលពីឆ្នាំ២០២២ ខណៈរូបគេក៏ជាខ្សែបម្រើម្នាក់រកបាន ៧គ្រាប់ឱ្យជម្រើសជាតិប្រេស៊ីល នឹងធ្លាប់រួមចំណែកជួយក្រុមលើកពាន Copa America កាលពីឆ្នាំ២០១៩៕

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


