Close
Sponsor ads Featured-Image
លោក Beckham ជឿថា វីដេអូឯកសារអំឡុងឆ្នាំ១៩៩៩ នឹងជួយជម្រុញទឹកចិត្តកីឡាករ Man Utd
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ លោក David Beckham ម្ចាស់ក្លឹបបាល់ទាត់ Inter Miami FC បច្ចុប្បន្ន កំពុងមានក្តីរំពឹងថា ភាពយន្តឯកសារដែលក្រុមបិសាចក្រហម Manchester United ឈ្នះពានដល់ទៅ៣ កាលពីឆ្នាំ១៩៩៩ អាចជួយជម្រុយទឹកចិត្តកីឡាករបិសាចក្រហមក្នុងពេលបច្ចុប្បន្ននេះបាន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

David Beckham reflects on his soccer career, mental health and meeting Posh Spice in Netflix doc - The San Diego Union-Tribune

ads

លោក Beckham បានថ្លែងក្នុងកម្មវិធី BBC 5 Live យ៉ាងដូច្នេះថា «គ្រប់ពេលវេលាទាំងអស់ ខ្ញុំតែងតែគិតថា គ្រប់គ្នាដែលបានមើលវីដេអូនេះ ថ្វីបើអ្នកធ្លាប់មានទំនាក់ទំនងជាមួយ Man Utd អាចទទួលបានពីការជម្រុញទឹកចិត្តពីវីដេអូនេះជាក់ជាមិនខាន។ វាគឺជាពេលវេលាដ៏លំបាកដែលបិសាចក្រហមជួបប្រទះក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»

David Beckham news: Man Utd & England legend reveals the one game that made him nervous | Goal.com US

គាត់បានបន្ថែមទៀតថា «បច្ចុប្បន្នពួកយើងមានអារម្មណ៍ថា ការឈ្នះពានរង្វាន់ធំៗរាងនៅឆ្ងាយបន្តិចមែន ក៏ប៉ុន្តែវានឹងអាចកើតឡើងដោយឥតសង្ស័យ ប្រសិនបើពួកយើងមានការជម្រុញ និងខិតខំពីឥឡូវនេះតទៅ»

15 of David Beckham's most career-defining moments in football history: from his early days with Manchester United and controversial World Cup with England, to Inter Miami with Lionel Messi | South China

អតីតប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស David Beckham ធ្លាប់លេងបាន ៣៩៤ប្រកួតឱ្យ Man Utd ជាមួយនឹងការឈ្នះពានលីគកំពូល Premier League បាន ៦លើកផងដែរ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៣ ដោយរកបាន ៨៥គ្រាប់។ អ្វីដែលពិសេស Beckham គឺជាសមាជិកដ៏សំខាន់ ១រូប ដែលបានរួមចំណែកជួយបិសាចក្រហមឈ្នះជើងឯកពាន UEFA Champions League, Premier League និង FA Cup ក្នុងរដូវកាលឆ្នាំ១៩៩៨-១៩៩៩ ដោយស្ថិតក្រោមការបង្វឹករបស់គ្រូតា Sir Alex Ferguson ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ។

Manchester United, Sir Alex Ferguson and the 1999 Treble: That night in Barcelona - Eurosport

បច្ចុប្បន្ន Man Utd កំពុងឈរនៅលេខរៀងទី៨ ក្នុងលីគ និងពុំដែលឈ្នះពានធំនេះឡើយ គិតចាប់តាំងពីលោក Sir Alex លាឈប់កាលពីឆ្នាំ២០១៣ មក។ Man Utd ឈ្នះពាន UEFA Champions League ចុងក្រោយក្នុងឆ្នាំ២០០៨ ពាន FA Cup ក្នុងឆ្នាំ២០១៦ ពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ២០១៧ និងចុងក្រោយពាន League Cup នាឆ្នាំ២០២៣៕

Man Utd are going backwards one year into Erik ten Hag's project - and this time there's no transfer window to solve their problems | Goal.com UK

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង