រដូវកាលដ៏អស្ចារ្យ! ក្លឹប Leverkusen ផ្តល់ការចាក់សាក់ដោយមិនគិតថ្លៃដល់អ្នកគាំទ្រ
ទំហំអក្សរ
តូច
ធំ
(ម៉ូនិច)៖ ក្លឹប Bayer Leverkusen ដែលបានឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាលនេះ បានប្រកាសពីការចាក់សាក់ឡូហ្គោ (Logo) ក្លឹបដោយឥតបង់ថ្លៃប្រាក់ ដើម្បីជាការរំលឹកចំពោះរដូវកាលដ៏អស្ចារ្យដែលពួកគេបានឆ្លងកាត់ព្យុះភ្លៀងកន្លងមក នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមមួយនេះ ត្រូវលេង ៤ប្រកួតទៀតប៉ុណ្ណោះស្ថិតក្រោមការបង្វឹកដោយបុរសសញ្ជាតិអេស្ប៉ាញ Xabi Alonso ដោយរំពឹងថា ឈ្នះពានដល់ទៅ៣ ក្នុងមួយរដូវកាលឆ្នាំ២០២៣-២០២៤ ដ្បិតឈានដល់ផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Europa League និងពានលំដាប់ទី២ របស់អាល្លឺម៉ង់ German Cup ផងដែរ។

ក្នុងន័យមួយទៀតនៃការចាក់សាក់នេះដែរ (tattoos) គឺដើម្បីជាការអបអរដល់ក្លិបដែលរក្សាកំណត់ត្រាលេងមិនចាញ់ក្នុងចំណោម ៤៩ប្រកួតមកនេះទៀតផង ដែលត្រូវលេង ២ប្រកួតទៀតក្នុងលីគ មុនពេលប្រារព្វពិធីអបអរពាន Bundesliga ជាលើកដំបូងរបស់ពួកគេ។

មែនទែនទៅ Bayer Leverkusen បានវ៉ាកំណត់ត្រាលេងមិនចាញ់ច្រើនប្រកួតរបស់ Benfica ក្នុងនាមជាក្រុមអឺរ៉ុបដែលធ្លាប់ធ្វើបាននៅឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៥។
Leverkusen បានបញ្ជាក់ថា «ការចាក់សាក់ free នេះដែរ គឺជាសកម្មភាពដ៏ពិសេសដល់អ្នកគាំទ្រ ដែលការផ្តល់ជូននេះ ចាប់ពីពេលនេះរហូតដល់ចប់រដូវកាលតែម្តង។ ដូច្នេះរាល់អ្នកគាំទ្រ អាចជ្រើសរើសឡូហ្គោក្លិបបានមួយ ក្នុងចំណោមឡូហ្គោជាច្រើនរបស់ Bayer 04 ដើម្បីចាក់សាក់»៕

Article Tags
Related Articles