Close
Featured-Image
រដូវកាលដ៏អស្ចារ្យ! ក្លឹប Leverkusen ផ្តល់ការចាក់សាក់ដោយមិនគិតថ្លៃដល់អ្នកគាំទ្រ
ទំហំអក្សរ
តូច
ធំ

(ម៉ូនិច)៖ ក្លឹប Bayer Leverkusen ដែលបានឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាលនេះ បានប្រកាសពីការចាក់សាក់ឡូហ្គោ (Logo) ក្លឹបដោយឥតបង់ថ្លៃប្រាក់ ដើម្បីជាការរំលឹកចំពោះរដូវកាលដ៏អស្ចារ្យដែលពួកគេបានឆ្លងកាត់ព្យុះភ្លៀងកន្លងមក នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមមួយនេះ ត្រូវលេង ៤ប្រកួតទៀតប៉ុណ្ណោះស្ថិតក្រោមការបង្វឹកដោយបុរសសញ្ជាតិអេស្ប៉ាញ Xabi Alonso ដោយរំពឹងថា ឈ្នះពានដល់ទៅ៣ ក្នុងមួយរដូវកាលឆ្នាំ២០២៣-២០២៤ ដ្បិតឈានដល់ផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Europa League និងពានលំដាប់ទី២ របស់អាល្លឺម៉ង់ German Cup ផងដែរ។

ក្នុងន័យមួយទៀតនៃការចាក់សាក់នេះដែរ (tattoos) គឺដើម្បីជាការអបអរដល់ក្លិបដែលរក្សាកំណត់ត្រាលេងមិនចាញ់ក្នុងចំណោម ៤៩ប្រកួតមកនេះទៀតផង ដែលត្រូវលេង ២ប្រកួតទៀតក្នុងលីគ មុនពេលប្រារព្វពិធីអបអរពាន Bundesliga ជាលើកដំបូងរបស់ពួកគេ។

Leverkusen's pre-season planning is paying off now says sports director |  Reuters

មែនទែនទៅ Bayer Leverkusen បានវ៉ាកំណត់ត្រាលេងមិនចាញ់ច្រើនប្រកួតរបស់ Benfica ក្នុងនាមជាក្រុមអឺរ៉ុបដែលធ្លាប់ធ្វើបាននៅឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៥។

Leverkusen បានបញ្ជាក់ថា «ការចាក់សាក់ free នេះដែរ គឺជាសកម្មភាពដ៏ពិសេសដល់អ្នកគាំទ្រ ដែលការផ្តល់ជូននេះ ចាប់ពីពេលនេះរហូតដល់ចប់រដូវកាលតែម្តង។ ដូច្នេះរាល់អ្នកគាំទ្រ អាចជ្រើសរើសឡូហ្គោក្លិបបានមួយ ក្នុងចំណោមឡូហ្គោជាច្រើនរបស់ Bayer 04 ដើម្បីចាក់សាក់»

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង