Close
Featured-Image
ក្រោយចាញ់ Arsenal ! លោក Ten Hag បង្កើតកំណត់ត្រាថ្មីពីរ ដែល Man Utd មិនចង់បាន
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ កាលពីរាត្រីយប់មិញ ក្រុមរបស់លោក Erik ten Hag បានបង្កើតកំណត់ត្រា ដែលក្លឹបមិនចង់បានចំនួនពីរបន្ថែមទៀត បន្ទាប់ពីក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងដីរបស់ខ្លួនក្រោមថ្វីជើងកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ១:០ នៅកីឡដ្ឋាន Old Trafford ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal XI vs Manchester United: Starting lineup, confirmed team news and injuries | Evening Standard

ទន្ទឹមនឹងនោះ ការបរាជ័យរបស់ Man Utd ដោយគ្មានប្រធានក្រុម Bruno Fernandes និងតារាឆ្នើម Marcus Rashford បានធ្វើឲ្យក្រុមពិបាកនៅតំបន់ប្រយុទ្ធក្នុងការរកគ្រាប់បាល់។ ជម្រាបដែរថា ជំនួបបរាជ័យនេះ គឺជាគ្រាប់​បាល់ទី​៨២ ដែល Man Utd បានរបូតនារដូវកាលនេះ ហើយវាជាកំណត់ត្រាដែល Man Utd បានរបូតច្រើនជាងគេ ដូចទៅនឹងរដូវកាល ១៩៧០/៧១ ផងដែរ។

Man Utd, Ten Hag lose personal cup final as Arsenal reach uncharted territory in title race

ឯ​កំណត់ត្រា​ដ៏​វេទនា​មួយ​ទៀតនោះ គឺ Man United បានបរាជ័យ ១៩ប្រកួត ក្នុងចំណោម ៤៩ប្រកួត ដែលជាអ្វីដែលពួកគេមិនធ្លាប់បានធ្វើ ចាប់តាំងពីយុទ្ធនាការ ១៩៧៧/៩៨។ គួរជម្រាបដែរថា បិសាចក្រហមនៅសល់ពីរប្រកួតទៀត ដែលត្រូវប៉ះ Newcastle និង Brighton ដោយក្រុមលោក Ten Hag ត្រូវការឈ្នះទាំង២ប្រកួត ដើម្បីជៀសវាងនៅរដូវកាលដ៏អាក្រក់នៅ Premier League ក្នុងរដូវកាលនេះ៕

Arsenal reclaim provisional top spot with 1-0 win at Man United | Reuters

ប្រភព៖ SPORTbible

អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
អត្ថបទទាក់ទង