
ក្រុមពីរទទួលបានលទ្ធផលខុសគ្នាបន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League គឺ Atalanta បានឆ្លងផុតទៅវគ្គផ្តាច់ព្រ័ត្រក្រោយផ្តួល Marseille ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈ Roma បានធ្លាក់ចេញក្រោមថ្វីជើងLeverkusen ។ដូច្នេះរវាងក្រុមអ៊ីតាលីទាំងពីរគឺពួកគេនិងត្រូវជួបគ្នាក្នុងការប្រកួតនៅវេលាម៉ោង១ និង ៤៥នាទីរាត្រីថ្ងៃអាទិត្យនៅក្របខណ្ឌ Serie A ខណៈ Atalanta BC ស្វាគមន៍ Roma មកកាន់កីឡដ្ឋាន Bergamo នៅវេលាម៉ោង ១និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃចន្ទស្អែកនេះ។សម្រាប់៦ប្រកួតចុងក្រោយរបស់Atalanta ឈ្នះ៤ ស្មើ១និង ចាញ់១ ឈរនៅលេខរៀងទី ៥ ខណៈ ៦ប្រកួតចុងក្រោយរបស់ Roma ឈរនៅលេខរៀងទី៦ ក្រោយស្មើ ៣ ឈ្នះ២ និង ចាញ់១។
១.ប្រវត្តិជួបគ្នា
ជួបគ្នាជើងទី១ដើមរដូវកាលនេះ Roma0:១ Atalanta ។
២.ពត៌មានក្រុមAtalanta(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះអវត្តមានខ្សែប្រយុទ្ធ Gianluca Scamaccaសម្រាប់ការព្យួរវគ្គផ្តាច់ព្រ័ត្រ Coppa Italia តែនឹងចាប់ផ្តើមចូលលេងនៅក្នុងការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCarnesecchi; Scalvini, Hien, Djimsiti; Zappacosta, Ederson, Pasalic, Ruggeri; Koopmeiners, Lookman; Scamacca
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-១-២
៣.ពត៌មានក្រុមRoma(ភ្ញៀវ)
ការជាសះស្បើយឡើងវិញរបស់ Paulo Dybala កំពុងត្រូវបានត្រួតពិនិត្យ ហើយគាត់អាចចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យនៅទីក្រុង Bergamo ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSvilar; Celik, Mancini, Ndicka, Angelino; Cristante, Paredes, Pellegrini; Dybala, Lukaku, El Shaarawy
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Atalanta ១:១ Roma
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



