

Cole Palmer បានជាប់ឈ្មោះជាកីឡាករដែលឈ្នះពានរង្វាន់កិត្តិយសឆ្នើមប្រចាំខែមេសានៅក្របខណ្ឌ Premier League ក្នុងឆ្នាំ ២០២៤នេះ។ ខ្សែបម្រើស្លាបស្តាំតែមានជំនាញជើងឆ្វេងរបស់ក្រុមតោខៀវ Chelsea រូបនេះ Stamford Bridge។
មានន័យថាការបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះសម្រាប់កីឡាករអន្តរជាតិអង់គ្លេសវ័យក្មេង Palmer ធ្វើបាន Hat-trick សម្រាប់ការប្រកួតក្នុងផ្ទះជាប់ៗគ្នា២លើក ពោលគឺក្នុងជ័យជម្នះ ៤ ទល់និង៣ លើក្រុម Man United និងគ្រាប់បានស៊ុតបាល់បញ្ចូលទី ៤ គ្រាប់ពេលលត់ Everton ៦-0 គឺជាហេតុផលមួយដែលបង្ហាញពីសមត្ថភាពដ៏ល្អរបស់អតីតយុវជន Man.City រូបនេះ ។
Cole បានផ្តួលគូប្រជែងគឺ Kai Havertz, Bruno Fernandes និង Josko Gvardiol ដើម្បីឈ្នះពានរង្វាន់ POTM ជាលើកទីមួយក្នុងក្របខ័ណ្ឌ Premier League របស់គាត់។វាមិនមែនជារឿងចៃដន្យនោះឡើយដែល Palmer បានក្លាយជាកីឡាករ Chelsea ដំបូងគេដែលឈ្នះពានរង្វាន់នេះក្នុងរយៈពេលជិត ៦ ឆ្នាំចុងក្រោយបន្ទាប់ពីអតីតរៀមច្បង Eden Hazard ធ្លាប់ឈ្នះនៅខែកញ្ញាឆ្នាំ២០១៨កន្លងទៅ ។

ប្រភព:tribuna
វីដេអូ:
វីដេអូ Chelsea vs Man.Utd
វីដេអូ Chelsea vs Everton

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានយល់ព្រមចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Joao Pedro ពីក្លឹប Brighton ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៨២លានដុល្លារ ខណៈដែលកិច្ចសន្យាកុងត្រារហូតដល់ទៅ ៧ឆ្នាំ ។អត្ថបទកំពុងចាប់អារម្មណ៍៖ លត់ Inter Miami មិនអោយតដៃហើយ ! គ្រូ PSG នៅពោលពាក្យមិនអស់ចិត្តបែបនេះទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំ បានស៊ុតបញ្ចូលទី ៣០គ្រាប់ និងបោះឲ្យគេស៊ុត ១០ដង ក្នុងការប្រកួតសរុប ៧០លើក ក្នុងរយៈពេល២ឆ្នាំ នៅ Brighton ៕ ប្រភព៖ BBC



