Close
Ads: 88BOL
Featured-Image
គ្រូបង្វឹក Bayern Munich បញ្ចេញមតិដោយចិត្តត្រជាក់បែបនេះក្រោយកំហុសលើទីលានត្រូវបានទទួលស្គាល់
ទំហំអក្សរ
តូច
ធំ

លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ក្លឹប Bayern Munich បានលើកឡើងថាការសម្រេចចិត្តរបស់គណៈកម្មាការរៀបចំការប្រកួតអោយបញ្ចប់ ជាផ្លូវការណ៏មុនពេលក្រុមរបស់គាត់បានស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងម៉ោងបន្ថែមតង់ទី២ទល់និងក្រុមម្ចាស់ផ្ទះ Real Madrid ហាក់បីដូចជារឿងផិតក្បត់ដ៏ឃោរឃៅមួយដូច្នេះដែរ ។គួរកត់សម្គាល់ថាទោះបីជាក្រុមភ្ញៀវមកពីអាល្លឺម៉ង់បាននាំមុខ ១-0 ក្នុងការប្រកួតជើងទីពីរប៉ុន្តែការប្រកួតបានពន្យាពេលរហូតដល់នាទីទី ៨៨ មុនពេលកីឡាករបម្រុងសញ្ជាតិអេស្បាញ Joselu រកបានពីរគ្រាប់ក្នុងរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ។ទោះយ៉ាងណា Bayern Munich មានឪកាសបន្ថែមគ្រាប់បាល់វាយបកតាមពីក្រោយនៅម៉ោងបន្ថែមដោយកីឡាករ Matthijs de Ligt ប៉ុន្តែជំនួយការអាជ្ញាកណ្តាល(អាប៊ីតទង់)បានលើកទង់និងចាត់ទុកថាជាបាល់ offside ផងដែរ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Linesman apologises to Thomas Tuchel after 'disaster' late offside call

ការពិតកីឡាករខ្សែការពាររបស់ក្រុម Real Madrid បានឈប់បញ្ចេញសកម្មភាពលេងមុនពេល De Ligt ទាត់ចូលសំណាញ់ទីមកម្លេះ ប៉ុន្តែផ្អែកលើការចាក់ឡើងវិញតាមកញ្ចក់ទូរទស្សន៍បានបង្ហាញថាបាល់នោះមិនមែន offside ទេប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈការប្រកួតត្រូវបានបញ្ចប់ដូច្នេះ VAR មិនអាចធ្វើអន្តរាគមន៍អ្វីបានទេ។ អ្នចកាត់ការសញ្ជាតិអាឡឺម៉ង់លោកTuchel ដែលធ្លាប់ឈ្នះពាន UCL ជាមួយ Chelsea បានប្រាប់ TNT Sports ថាៈវាគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុត ហើយ ប្រឆាំងទៅនឹងច្បាប់។ទីបំផុតអាជ្ញាកណ្តាលខ្សែបន្ទាត់បាននិយាយថាសុំទោស ប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈលោកTuchel បានបញ្ជាក់ផងដែរថាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត Szymon Marciniak ក៏បានសុំទោសរូបលោកផងដែរ ប៉ុន្តែគ្រប់យ៉ាងហួសពេលអស់ទៅហើយ

Real Madrid 2-1 Bayern Munich: Champions League talking points as Thomas Tuchel rages at offside ghost goal by Matthijs de Ligt | Football News | Sky Sports

Real Madrid vs Bayern Munich live updates: Late Joselu goals send Madrid into Champions League final - The Athletic

លោក Tuchel បច្ចុប្បន្នមានវ័យ ៥០ឆ្នាំបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ កីឡាករគ្រប់គ្នាតែងធ្វើអ្វីមានដែនកំណត់របស់ពួកគេពេលខ្លះជួបសុខ និង ទុក្ខ និង ត្រូវមានកំហុសជារឿងធម្មតា។ ដូច្នេះអាជ្ញាកណ្តាលក៏ត្រូវស្ថិតក្នុងកម្រិតនោះផងដែរ ។វាមិនមែនជាលេសជួយដោះសារបានទេបន្ទាប់ពីការពិតបានលាតត្រដាង។Real Madrid នឹងត្រូវជួប Borussia Dortmund ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅកីឡដ្ឋាន Wembleyចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍ ទី ១ ខែមិថុនា ២០២៤ខាងមុខនេះ

ប្រភព:BBC

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Chelsea 0 0 0 0 0 0 +0 0
    7 Crystal Palace 0 0 0 0 0 0 +0 0
    8 Everton 0 0 0 0 0 0 +0 0
    9 Fulham 0 0 0 0 0 0 +0 0
    10 Ipswich Town 0 0 0 0 0 0 +0 0
    11 Leicester City 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Southampton 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • Sponsor by 88Bol