

លោក Carlo Ancelotti គ្រូបង្វឹកក្រុម Real Madrid បានលើកឡើងប្រកបដោយទំនុកចិត្តថាក្រុមរបស់លោកអាច យកឈ្នះលើគូប្រជែងគឺក្រុមភ្ញៀវ Bayern Munich ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលនិងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះ។ក្រុមជោគជ័យបំផុតនិងជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៤ សម័យកាលបានត្រឹមប្រកួតស្មើក្នុងជើងទី១ដោយ លទ្ធផល២ ទល់និង២ខណៈអ្នកចាត់ការសញ្ជាតិអ៊ីតាលី លោក Ancelotti បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថាៈ ខ្ញុំមានទំនុកចិត្តក្នុងនាមក្រុម Real Madrid យើងមានកីឡាករនិងអ្នកគាំទ្រដែលនឹងជួយដល់យើង។

គ្រូបង្វឹកវ័យ៦៤ឆ្នាំដែលធ្លាប់នាំក្រុមអធិរាជស Real Madrid លើកពានកំពូលទ្វីបអឺរ៉ុប ២លើករួចមកហើយបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈយើងគិតថាយើងនិងធ្វើបានល្អក្នុងការប្រកួតនេះ ប៉ុន្តែសម្រាប់គ្រូបង្វឹក Bayern Munich ក៏នឹងគិតថាក្រុមរបស់គាត់ក៏ធ្វើបានដូចគ្នា។ ទោះយ៉ាងណាលោក Ancelotti បានទទួលស្គាល់ថា Bayern Munich ជាម្ចាស់ជើងឯក Champion League ៦សម័យកាល និងជាក្រុមទី៣បន្ទាប់ពី AC.Milan ដែលធ្លាប់ឈ្នះជើងឯកទ្វីបអឺរ៉ុប៧ដង ជាក្រុមដែលមិនអាចមើលស្រាលបានទេ។
សម្រាប់ជម្រើស១១នាក់ដំបូងគឺ Real Madrid និងបន្តដាក់អោយអ្នកចាំទីអន្តរជាតិអ៊ុយក្រែន Andriy Lunin បន្តចូលលេងជម្រើសដំបូងពោលគឺបន្ទាប់ពីរូបគេបង្ហាញខ្លួនពេលផ្តួល Cadiz ខណៈក្រុមបានឈ្នះលើកពាន La Liga លើកទី ៣៦កាលពីចុងសប្តាហ៏មុន។ ជាមួយគ្នានេះកីឡាករតែម្នាក់គត់ដែលគ្រូបង្វឹកចាស់វស្សារូបនេះនៅមានកង្វល់មិនអាចចូលលេងបាននោះគឺខ្សែការពារស្លាបឆ្វេងកីឡាករ(ដេវីដ អាឡាបា) David Alaba ដែលមានបញ្ហារបួសជង្គង់មិនអាចចូលប្រកួតប្រឈមនិងអតីតក្លឹបរបស់ខ្លួនបាននោះឡើយ។
ប្រភព:dailypost.ng

ក្រុមបិសាចក្រហម Man United គ្រោងនឹងសំណើរពីការផ្តល់ជូនពីក្លឹបណាមួយដែលចង់បានអ្នកចាំទីដៃទី១ Andre Onana ដើម្បីបង្កើនហិញ្ញវត្តុនាំយកកីឡាករថ្មីម្នាក់ផ្សេងទៀតមជំនួសរូបគេ នេះបើយោងតាមការអះអាងរបសអតីតប្រធានក្រុមគ្រូបង្វឹកកាយវប្បកម្មរបស់ក្លឹបបានចុះផ្សាយ ។ប្រភពពីគេហទំព័រFootbal Insider បានចុះផ្សាយថាលោក Ruben Amorim ចង់បានកីឡាករអ្នកចាំទីថ្មីជំនួសកីឡាករវ័យ ២៩ ឆ្នាំនៅរដូវក្តៅនេះមែនទែនហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទឹកលុយ ឬទឹកចិត្ត! កីឡាករ Barca ម្នាក់ត្រូវបានក្លឹបអារ៉ាប់ចែចូវនូវលុយធំ«៥១លានអឺរ៉ូ»ក្នុង១ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ផងដែរថាកាលពីខែមេសាកន្លងទៅ លោក Amorim ធ្លាប់ត្រូវបានគេហទំព័រ Foodball Insider បញ្ជាក់ថាចង់បញ្ចេញអតីតកីឡាករ Inter Milan និង Ajax រូបនេះនូវទឹកប្រាក់ប្រមាណ៥០លានផោនផងដែរ ខណៈកីឡាករសញ្ជាតិកាមរ៉ូន Onana បង្ហាញខ្លួននៅរដូវកាលចាស់បាន ៥០ប្រកួត និងជួយអោយក្រុម Man.Utd ឈានដល់វគ្គផ្តាច់ព្រ័ត្រែEuropa League ប៉ុន្តែក្លឹបបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខរៀងទី១៥ឯណោះ។ ប្រភពដដែលបន្តថាក្លឹប Man.Utd កំពុងសម្លឹង និង ដាក់គោលដៅអាទិភាពចង់បានអ្នកចាំទីសមាជិកជ័យលាភី World Cup […]


