

អ្នកចាត់ការទូទៅក្លឹបយក្សបារាំង Paris Saint-Germain លោក Luis Enrique បាននិយាយថាបាល់ទាត់ពិតជារឿងអយុត្តិធម៌ណាស់ ខណៈដែលពួកគេបានធ្លាក់ចេញពីក្របខណ្ឌ Champion League ក្រោមថ្វីជើងក្រុម Dortmund កាលពីព្រឹកថ្ងៃពុធនេះក្រោយពីកីឡាករ Mats Hummels បានតែតបញ្ចូលទី១គ្រាប់បន្ថែមទៀតនៅកីឡដ្ឋាន Parc des Princes ក្រោយពីក្រុមភ្ញៀវបាននាំមុខ ១-០ នៅទឹកដីអាឡឺម៉ង់ ។

ជ័យជំនះដោយលទ្ធផលសរុប ២ទល់និង០ នឹងនាំអោយក្រុម Dortmund ត្រូវជួបជាមួយ Real Madrid ឬ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យទី២មិថុនា ២០២៤ខាងមុខ នាទឹកដី Wembley ចក្រភពអង់គ្លេស។ ក្រោយខកខាននាំ PSG ទៅកាន់វគ្គផ្តាច់ព្រ័ត្រអតីតអ្នកចាត់ការក្រុមជម្រើសជាតិអេស្បាញលោក Enrique បានពោលពាក្យទាំងទឹកមុខស្រងូតស្រងាត់សោកស្តាយប្រាប់ TNT Sports យ៉ាងដូច្នេះថាៈ និយាយដល់លទ្ធផលគឺវាពិតជាពិបាកទទួលយកណាស់ក្រោយការប្រកួតដ៏តឹងតែងមួយ។ប៉ុន្តែនិយាយដោយស្មោះត្រង់ ខ្ញុំគិតថាយើងគួរឈ្នះការប្រកួតនេះព្រោះជាក់ស្តែងយើងស៊ុតបានរហូតដល់ទៅ ៣១ ដង(ប៉ះបង្គោលទី៤ដង)។ទោះយ៉ាងណាខ្ញុំសូមអបអរសាទរពួកគេ។ ពួកគេជាក្រុមដ៏អស្ចារ្យ ហើយខ្ញុំសង្ឃឹមថាពួកគេនិងឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ។
ប្រភព:dailypost.ng

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក […]


