

ក្រុមម្ចាស់ផ្ទះ Paris Saint-Germain និងស្វែងរកការកែកំហុសឡើងវិញពេលពួកគេបើកទ្វារកីឡដ្ឋាន Parc Des Princes វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះដើម្បីទទួលភ្ញៀវDortmund មកពីអាល្លឺម៉ង់បន្ទាប់ពីរងបរាជ័យនៅសប្តាហ៏មុនដោយលទ្ធផល ១-0 នៅឯទឹកដី Signal Iduna Park ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ដើម្បីកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ។សម្រាប់ការប្រកួត៦លើកចុងក្រោយនៅក្របខណ្ឌ Champion League មុនពេលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ PSG ឈ្នះ៣ស្មើ១ចាញ់២ ខណៈ Dortmund ឈ្នះ៣ស្មើ២និងចាញ់១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៤លើកចុងក្រោយDortmund មិនដែលឈ្នះនៅផ្ទះ PSG ទេ ខណៈពួកគេបានឈ្នះ២ប្រកួតនៅផ្ទះរៀងខ្លួនតែម្តង។
២.ពត៌មានក្រុមPSG(ម្ចាស់ផ្ទះ)
Lucas Hernandez បានរងរបួស ACL ក្នុងតង់ទីមួយទល់នឹង Borussia Dortmund ហើយត្រូវអវត្តមាន ខណៈកីឡាករ Beraldo និងចូលមកជំនួសតំណែងនៅតំបន់ការពារកណ្តាល។ដូច្នេះគ្រូបង្វឹកលោក Luis Enrique អាចផ្លាស់ប្តូរជម្រើស១១នាក់ដំបូងកាលនៅក្នុងប្រទេសអាឡឺម៉ង់អោយ Randal Kolo Muani ចូលមកជំនួស Bradley Barcola ខណៈ Sergio Rico និង Layvin Kurzawa អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Hakimi, Marquinhos, Beraldo, Mendes; Ruiz, Vitinha, Zaire-Emery; Dembele, Ramos, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមDortmund(ភ្ញៀវ)
Ramy Bensebaini, Sebastien Haller និង Julien Duranville សុទ្ធតែអវត្តមានសម្រាប់ Borussia Dortmund ខណៈគ្រូបង្វឹកលោក Edin Terzic អាចដាក់ទម្រង់លេងនិងសមាសភាពកីឡាករដូចកាលជ័យជំនះជើងទី១សម្រាប់ការប្រកួតជើងទីពីរនៅទីក្រុងប៉ារីសនាពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Ryerson, Hummels, Schlotterbeck, Maatsen; Sabitzer, Can; Sancho, Brandt, Adeyemi; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ PSG ២ : ១ Dortmund
ប្រភព:whoscored &sportskeeda&sportsmole


Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន […]


