
ខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្រុម Sporting CP ជាទីចាប់អារម្មណ៏ចង់បានរបស់ក្លឹបកាំភ្លើងធំArsenal ខណៈក្រុមគូប្រជែងក្រុងឡុងដ៏គឺតោខៀវChelsea បានដាក់សំណើដេញថ្លៃកាលពីរដូវកាលមុនផងដែរតែមិនបានជោគជ័យ។ គួរកត់សម្គាល់ថាខ្សែប្រយុទ្ធអន្តរជាតិស៊ុយអ៊ែតបានបើកឪកាសចង់ចាកចេញពីក្លឹបក្រោយជួយអោយពូកគេគ្រងតំណែងជើងឯកព័រទុយហ្គាល់កាលពីពេលថ្មីៗនេះ បន្ទាប់ពី Benfica បរាជ័យចាញ់ក្រុម Famalicao ។Gyokeres បានបង្ហាញទម្រង់លេងល្អបំផុតដោយស៊ុតបញ្ចូលទីបានរហូតដល់ទៅ៤១គ្រាប់ និង Assist ដល់ទៅ១៥ដងនៅរដូវកាលដំបូងរបស់ខ្លួន។
អតីតខ្សែបម្រើស្លាបក្រុម Coventry City នៅក្របខណ្ឌ Championship របស់អង់គ្លេសត្រូវបានកាសែតព័រទុយហ្គាល់ Record ចុះផ្សាយថាៈបានធ្វើការដេញថ្លៃជាកញ្ចប់ទឹកប្រាក់ប្រមាណរហូតដល់ទៅ៧៣ លានផោនពីសំណាក់ក្រុម Chelsea ប៉ុន្តែភាគីរបស់គ្រូបង្វឹកលោក Ruben Amorim មិនចង់ឱ្យគាត់ចាកចេញនៅក្នុងតម្លៃប៉ុណ្ណឺងនោះទេ។ឆ្លើយតបពីអនាគត Gyokeres បានបញ្ជាក់យ៉ាងច្បាស់បន្ទាប់ពីជួយក្រុម គ្រងតំណែងជើងឯកព័រទុយហ្គាល់ថាៈ ខ្ញុំចូលចិត្ត និង សប្បាយចិត្តជាមួយអាជីពនៅ Sporting យើងនឹងឃើញថានិងមានអ្វីកើតឡើង ខ្ញុំមិនអាចសន្យាអ្វីបានទេនៅពេលនេះ។ ព្រោះខ្ញុំកំពុងស្ថិតនៅក្រោមកិច្ចសន្យាបស់ក្រុមប៉ុន្តែ ប៉ុន្តែស្ថានភាពនៅក្នុងបាល់ទាត់គឺតែងមានរឿងកើតឡើងយ៉ាងឆាប់រហ័សនិងស្មានមិនដល់ ដូច្នេះខ្ញុំចាំបាច់ត្រូវសម្របខ្លួន។
ប្រភព:Besoccer
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



