Close
Featured-Image
Prediction: តោខៀវ Chelsea ត្រៀមទទួលស្វាគមន៏មាន់ខ្នាយមាស Tottenham
ទំហំអក្សរ
តូច
ធំ

ការប្រកួតក្របខណ្ឌ Premier League រវាងក្រុមតោខៀវ Chelsea និងត្រូវបើកទ្វារកីឡដ្ឋានStamford Bridge នៅវេលាម៉ោង ១និង៣០នាទីទាបភ្លឺដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur ខណៈក្រុមទាំងពីរប្រកួតនៅក្របខណ្ឌ EPL ចុងក្រោយទទួលលទ្ធផលមិនបានល្អនោះទេ បន្ទាប់ពីក្រុមលោក Mauricio Pochettino បានប្រកួតស្មើAston Villa ខណៈ Spurs បរាជ័យក្នុងជំនួបជាមួយក្លឹបរួមទីក្រុងឡុងដ៏គឺ Arsenal ដោយលទ្ធផល ៣ទល់និង២។ទោះយ៉ាងណាសម្រាប់៦ប្រកួតចុងក្រោយរបស់ Chelsea គឺ ឈ្នះ២ស្មើ៣ចាញ់១ឈរនៅលេខរៀងទី៩ ខណៈ Tottenham ឈ្នះ២ចាញ់៣ស្មើ១ឈរនៅលេខរៀងទី៥។
១.ប្រវត្តិជួបគ្នា
បានចាញ់តែមួយប្រកួតគត់ក្នុងចំណោម ៣៣ ប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier Leagueហើយ បរាជ័យនោះក្នុងលទ្ធផល ៣ទល់និង១ ក្នុងខែមេសា ឆ្នាំ ២០១៨ ។ទោះយ៉ាងណពាTottenham Hotspur បានចាញ់សរុប ៣៤ ប្រកួតជាមួយ Chelsea នៅក្របខណ្ឌ  Premier League ចុងក្រោយ។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Mauricio Pochettino មិនមានកីឡាករយ៉ាងហោចណាស់ប្រាំបីនាក់ពេលស្វាគមន៍ក្រុម Tottenham នៅថ្ងៃព្រហស្បតិ៍។ Robert Sanchez, Raheem Sterling, Christopher Nkunku និង Levi Colwill នឹងត្រូវបានវាយតម្លៃ។គ្រូបង្វឹកអាហ្សង់ទីនអាចនិងផ្លាស់ប្តូរសមាសភាព 2-2 ជាមួយ Aston Villa ដោយ Axel Disasi ចាប់​ផ្តើម​ជំនួស Thiago Silva ដែល​មាន​របួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Chalobah, Disasi, Badiashile, Cucurella; Caicedo, Gallagher; Madueke, Palmer, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea vs Tottenham: How to watch live, stream link, team news - NBC Sports
៣.ពត៌មានក្រុមTottenham(ភ្ញៀវ)
Timo Werner នឹងត្រូវ​អវត្តមានមិនអាចលលេងប្រឈមនិងអតីតក្រុមរបស់ខ្លួនបាននោះទេ បន្ទាប់ពីរងរបួសកំលុងពេលប្រកួតចាញ់Arsenal ៣-២ កាល​ពី​ថ្ងៃ​អាទិត្យ​។ Oliver Skipp នឹងត្រូវបានវាយតម្លៃ ប៉ុន្តែ Manor Solomon, Fraser Forster, Destiny Udogie និង Ryan Sessegnon ខកខាន។គ្រូបង្វឹកលោក Ange Postecoglou អាចនិងដាក់អោយ Richarlison, Brennan Johnson, Pape Sarr និង Yves Bissouma ចូលលេងជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Van de Ven, Davies; Sarr, Bissouma; Kulusevski, Maddison, Son; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea  ២: ១Tottenham
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង