

(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងទាក់ទងជាញឹកញាប់ ហើយនិងបានពន្លឿនការចាប់អារម្មណ៍លើខ្សែការពារ Tosin Adarabioyo របស់ក្លឹប Fulham ដែលអតីតយុវជនជម្រើសជាតិអង់គ្លេសរូបនេះ នឹងក្លាយទៅជាកីឡាករមិនមានតម្លៃផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើយោងតាមប្រភព Football Insider បានចេញផ្សាយ។

រំលឹកដែរថា Adarabioyo មានកេរ្តិ៍ឈ្មោះនៅក្នុងក្របខ័ណ្ឌកំពូលចាប់តាំងពីចាកចេញពី Manchester City កាលពីអំឡុងឆ្នាំ ២០២០ ដោយចូលរួមជាមួយ Fulham ក្នុងតម្លៃផ្ទេរត្រឹមតែ ១.៧លានអឺរ៉ូ ប៉ុណ្ណេាះ។ គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំរូបនេះ ចូលលេងបាន ១៣២ប្រកួត សម្រាប់ក្រុមរបស់លោក Marco Silva។
គួរជម្រាបដែរថា Tottenham បានពិភាក្សាជាបន្តបន្ទាប់ជាមួយភ្នាក់ងាររបស់កីឡាករ Adarabioyo ប៉ុន្តែពួកគេកំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ដោយកំពុងតាមដានពីសំណាក់ក្លឹបធំៗ ដូចជា Liverpool, West Ham United, AC Milan និង Monaco៕
ប្រភព៖ SportsMole

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក […]



