Close
Ads: 88BOL
Featured-Image
ក្លឹបនៅ Premier League ៣ មានចំណាប់អារម្មណ៍លើខ្សែបម្រើឆ្នើម Leicester City រូបនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមកាសែត Daily Mail បានអះអាងថា ក្រុម Brentford, Brighton & Hove Albion និង Fulham កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kiernan Dewsbury-Hall របស់ក្រុម Leicester City មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

indykaila News on X: "Leicester will need to sell players before 30 June to  avoid being charged with breaching PSR regulations this season. Kiernan  Dewsbury-Hall will be sold in June. #LCFC will

គួរកត់សម្គាល់ថា ខ្សែបម្រើវ័យ ២៥ឆ្នាំ គឺជាតួអង្គដ៏សំខាន់ក្នុងរដូវកាលរបស់ Leicester ដោយបង្ហាញខ្លួននៅក្នុងការប្រកួត ៤៥លើក និងបានជួយក្លឹបលើកពានលីគទី២អង់គ្លេស Championship ផងដែរ។ ជាមួយគ្នានេះ ក្លឹប Brentford និង Brighton បានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនាខែមករាកន្លងទៅ ប៉ុន្តែនៅទីបំផុត Dewsbury-Hall បានបន្តជួយ Leicester ឱ្យទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។

Kiernan Dewsbury-Hall impressing for Leicester City: Brendan Rodgers  explains the midfielder's impact | Football News | Sky Sports

គួរជម្រាបផងដែរថា Leicester បានកំណត់តម្លៃដោះលែងប្រមាណ ៣០លានផោន សម្រាប់កីឡាករដែលមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។ ជាលទ្ធផលក្លឹបចង់លក់ Dewsbury-Hall ដើម្បីបង្កើនប្រាក់ចំណេញ និងដើម្បីផ្តត់ផ្គង់ដល់កីឡាករថ្នាយយុវជនផ្សេងៗទៀតផងដែរ៕

Brendan Rodgers tips Kiernan Dewsbury-Hall as future Leicester captain |  FourFourTwo

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ
featured image

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានកំណត់ និងរៀបចំតម្លៃផ្ទេរប្រមាណ ៤០លានអឺរ៉ូ សម្រាប់ខ្សែបម្រើឆ្នើម សញ្ជាតិប្រេស៊ីល Casemiro ដែលមានបទពិសោធន៍យ៉ាងច្រើន ប្រសិនមានក្លឹបណាចាប់អារម្មណ៍ និងចង់ទិញយកនៅរួមក្រុមនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមសារព័ត៌មាន Daily Star បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះ Casemiro បានឈានដល់អាយុ ៣២ឆ្នាំ ដោយរូបគាត់កំពុងមានភាពមិនច្បាស់ក្នុងការប្រកបអាជីពនៅ Old Trafford ខណៈបច្ចុប្បន្ន Casemiro បានក្លាយជាកីឡាករម្នាក់ដែលមានប្រាក់ខែច្រើននៅក្នុងក្រុម Man United ផងដែរ។ ទន្ទឹមនឹងនេះ កាលពីប៉ុន្មានថ្ងៃមុន ក៏មានពាក្យចចាមអារាមថា រូបគាត់អាចនឹងត្រូវម្ចាស់ក្លឹបថ្មីលោក Sir Jim ចង់រុះរើគាត់ឲ្យចេញពីក្រុមផងដែរ ក្រោមហេតុផលកាត់បន្ថយការចំណាយបានមួយចំណែក។ គួរជម្រាបដែរថា ក្រុមរបស់លោក Erik ten Hag បានបញ្ចប់រដូវកាល […]

ចុចអានបន្ត
អត្ថបទទាក់ទង