
(អង់គ្លេស)៖ យោងតាមកាសែត Daily Mail បានអះអាងថា ក្រុម Brentford, Brighton & Hove Albion និង Fulham កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kiernan Dewsbury-Hall របស់ក្រុម Leicester City មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
គួរកត់សម្គាល់ថា ខ្សែបម្រើវ័យ ២៥ឆ្នាំ គឺជាតួអង្គដ៏សំខាន់ក្នុងរដូវកាលរបស់ Leicester ដោយបង្ហាញខ្លួននៅក្នុងការប្រកួត ៤៥លើក និងបានជួយក្លឹបលើកពានលីគទី២អង់គ្លេស Championship ផងដែរ។ ជាមួយគ្នានេះ ក្លឹប Brentford និង Brighton បានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនាខែមករាកន្លងទៅ ប៉ុន្តែនៅទីបំផុត Dewsbury-Hall បានបន្តជួយ Leicester ឱ្យទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។
គួរជម្រាបផងដែរថា Leicester បានកំណត់តម្លៃដោះលែងប្រមាណ ៣០លានផោន សម្រាប់កីឡាករដែលមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។ ជាលទ្ធផលក្លឹបចង់លក់ Dewsbury-Hall ដើម្បីបង្កើនប្រាក់ចំណេញ និងដើម្បីផ្តត់ផ្គង់ដល់កីឡាករថ្នាយយុវជនផ្សេងៗទៀតផងដែរ៕
ប្រភព៖ SportsMole

កីឡាករវ័យក្មេង Chido Obi របស់ Man. United គ្រោងនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការមកដល់របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi បានបង្ហាញខ្លួន៨ដងក្នុងគ្រប់ការប្រកួតឱ្យបិសាចក្រហម។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Obi ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរកម្សាន្តមុនបើករដូវកាលរបស់ Man Utd ក្នុងរដូវក្ដៅនេះ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយ West Ham និង Bournemouth កាលពីខែមុន។ ទោះជាយ៉ាងណាលោក […]



