

ក្រុមប្រជែងពាន និង ក្នុងនាមក្រុមការពារតំណែងជើងឯក Man. City នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Nottingham Forest នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង ១០ និង៣០នាទីយប់នេះ ក្នុងនាមក្រុមដែលមានចំណាត់ថ្នាក់លេខពីរក្នុងតារាងដែលមានមួយប្រកួតក្នុងដៃបន្ទាប់ពីArsenal ខណៈក្រុមម្ចាស់ផ្ទះNottingham Forest មានត្រឹមតែមួយពិន្ទុលើសតំបន់កាត់ចោលដោយឈរនៅលេខរៀងទី ១៧។សម្រាប់ Nottinham Forest ៦ប្រកួតចុងក្រោយឈ្នះ១ស្មើ៣និងចាញ់២ ខណៈការប្រកួត៣ដងចុងក្រោយក៏មិនដែលឈ្នះសោះ។ សម្រាប់Man.City ធ្វើបានល្អណាស់ដោយ ៦ប្រកួតចុងក្រោយស្មើ២ និង ៤ដងចុងក្រោយឈ្នះទំាង៤លើក។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣ដងចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ឈ្នះ២និងស្មើ១ ខណៈការប្រកួតនៅថ្ងៃទី២៣ កញ្ញា ២០២៤ ក្រុម Man.city បានយកឈ្នះក្នុងលទ្ធផល ២ទល់និង០ នៅទឹកដី Etihad.
២.ពត៌មានក្រុមNottinham Forest(ម្ចាស់ផ្ទះ)
Nottingham Forest នៅតែមិនមានកីឡាកររបួស Taiwo Awoniyi និង Willy-Arnaud Boly ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSels; Williams, Niakhate, Murillo, Aina; Dominguez, Danilo; Elanga, Gibbs-White, Hudson-Odoi; Wood
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៣.ពត៌មានក្រុម Man.City(ភ្ញៀវ)

Erling Haaland គឺជាកង្វល់របួសតែមួយគត់របស់ Manchester City នៅមុនការធ្វើដំណើរទៅកាន់ City Ground។Mateo Kovacic អាចរក្សាតំណែងរបស់គេក្នុងតំបន់បម្រើកណ្តាលបន្ទាប់ពីបង្ហាញទម្រង់លេងល្អជាមួយ Brighton នៅពាក់កណ្តាលសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Stones, Dias, Gvardiol; Rodri; Bernardo, De Bruyne, Kovacic, Foden; Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Nottingham Forest ១ :២ Man.City
ប្រភព:whoscored &sportskeeda&sportsmole

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]



