
ក្នុងវិថីសម្លឹងឆ្ពោះទៅរកការលើកពាន Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលពីរទសវត្សរ៍នេះក្រុមកាំភ្លើងធំ Arsenal នឹងធ្វើដំណើរជួបគូប្រជែងរួមទីក្រុងឡុងដ៏គឺ Tottenham Hotspur ក្នុងការប្រកួត North London Derby នារាត្រីលថ្ងៃអាទិត្យនៅកីឡដ្ឋាន London Stadium វេលាម៉ោង ៨យប់ ។សម្រាប់ក្រុមទាំងពីរនេះទទួលលទ្ធផលមិនដូចគ្នាក្នុងការប្រកួត EPL លើកចុងក្រោយដោយ Arsenal បានលត់Chelsea យ៉ាងដំណំ ខណៈ Tottenham ត្រូវ Newcastle លត់យ៉ាងចាស់ដៃផងដែរ មានន័យថា៦ប្រកួតចុងក្រោយរបស់ Arsenal បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១ ក្រោយប្រកួត ឈ្នះ៤ ស្មើ១និងចាញ់១ ខណៈ Tottenham ឈរនៅលេខរៀងទី៥ ក្រោយប្រកួតឈ្នះ៣ចាញ់២និងស្មើ១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ប្រកួតចុងក្រោយ Arsenal ឈ្នះ៣ស្មើ១និងចាញ់១ ខណៈជួបគ្នានៅក្របខណ្ឌ EPL នៅខែកញ្ញា ២០២៣គឺស្មើគ្នា២ ទល់និង ២ នៅទឹកដី Arsenal។
២.ពត៌មានក្រុមTottenham(ម្ចាស់ផ្ទះ)
Destiny Udogie ត្រូវបានច្រានចោលសម្រាប់ចូលលេងការប្រកួតដែលនៅសល់បន្ទាប់ពីការវះកាត់ចំណែក Emerson Royal និង Ben Davies ប្រកួតប្រជែងដើម្បីជំនួសកីឡាករអ៊ីតាលីនៅខ្សែការពារឆ្វេង។
Pedro Porro ត្រូវបានគេរំពឹងថានឹងយកឈ្នះលើបញ្ហាសរសៃពួរដើម្បីចាប់ផ្តើមនៅខ្សែការពារស្តាំ ខណៈដែល Richarlison ក៏នឹងត្រូវបានវាយតម្លៃផងដែរ។សម្រាប់Ryan Sessegnon, Manor Solomon និង Fraser Forster និងត្រូវអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Van de Ven, Davies; Hojbjerg, Bissouma; Kulusevski, Maddison, Son; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Jurrien Timber បន្តអវត្តមាន និងគឺជាកង្វល់តែមួយគត់របស់ Arsenal ហើយ Mikel Arteta ទំនងជាមិនបង្កការខកចិត្តចំពោះជម្រើស១១នាក់ដំបូង របស់គាត់នៅទីនេះទេ។ក៏ព្រោះតែ Takehiro Tomiyasu និង Jakub Kiwior កំពុងប្រជែងយកតំណែងខ្សែការពារឆ្វេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Gabriel, Saliba, Tomiyasu; Partey, Rice, Odegaard; Saka, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ១ :២ Arsenal
ប្រភព:whoscored &sportskeeda&sportsmole

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]


