ខ្សែបម្រើ Phil Foden កំពុងរីករាយនិងការត្រៀមទៅបន្តការប្រកួតដ៏សំខាន់ចំនួន៦ប្រកួតបន្ថែមទៀត បន្ទាប់ពីបានជួយអោយក្រុមមេឃខៀវ Man.City ផ្តួលម្ចាស់ផ្ទះ Brighton កាលពីថ្ងៃសុក្រទី ២៦ មេសា ២០២៤នេះ និង បន្តជម្រុញអោយក្រុម Man. City បន្តក្តីសង្ឃឹមគ្រងតំណែងជើងឯកក្របខណ្ឌ EPL ជាមួយនិងពាន FA Cup នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។អតីតBoy Ball របស់ Man.City រូបនេះបច្ចុប្បន្ននៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន៥១គ្រាប់ហើយ ក្រោយចូលលេងបានសរុប១៦០ប្រកួត។
ក្រុមលោក Pep Guardiola និងបន្តបេសកកម្មដើម្បីអោយដល់គោលដៅក្នុងនាមជាក្រុមដែលអាចឈ្នះពាន Premier League ៤សម័យកាលជាប់គ្នាជាប្រវត្តិសាស្រ្តនៅពេលដែលពួកគេត្រូវជួបនិងក្រុម Nottingham Forest ដែលរងការគំរាមកំហែងត្រូវកាត់ចោលនៅថ្ងៃអាទិត្យ ហើយបន្ទាប់មកត្រូវជួបជាមួយនឹងក្រុម Wolves, Fulham, Tottenham និង West Ham មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងគូប្រជែងជិតខាងដ៏ជូរចត់គឺ Manchester United ។Foden បានប្រាប់គេហទំព័ររផ្លូវការណ៏របស់ក្លឹបថា៖ វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការកសាងវា។ ខ្ញុំពិតជារីករាយណាស់សម្រាប់តួនាទីដែលខ្ញុំកំពុងលេង ហើយខ្ញុំនៅតែបន្តស្វែងរកគ្រាប់បាល់ចូលសំណាញ់ទីសម្រាប់ក្រុម។យើងនៅសល់ ៦ ប្រកួតទៀត ដូច្នេះការប្រកួតទាំងនោះគឺយើងនិងលេងដូចវគ្គផ្តាច់ព្រ័ត្រដូច្នេះដែរ។
បច្ចប្បន្នក្រុមការពារតំណែងជើងឯក Premier League ឈរនៅលេខរៀងទី 2 ដែលមានមួយពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal តែនៅតិចជាង១ប្រកួតនៅក្នុងដៃ។
ប្រភព:Besoccer
គុនខ្មែរ៖ លោក ឧកញ្ញ៉ា ស្រី ចាន់ថន ដែលបងប្អូនអ្នកស្រឡាញ់វិស័យប្រដាល់គុនខ្មែរស្គាយយ៉ាង ពីការលើស្ទុយវិស័យប្រដាល់គុនខ្មែរក្នុងស្រុករបស់លោក បានអះអាងថា លោកគឺមានបំណងនាំយកកីឡាករគុនខ្មែរលំដាប់កំពូលៗ ទៅលេងនៅក្រៅប្រទេស ប៉ុន្តែវាមិនអាចទៅរួចដោយសារតែកីឡាករមួយចំនួនសុទ្ធសឹងតែជាប់កុងត្រានៅតាមស្ថានីយ និងខ្លះនៅតាមក្លឹប ហើយវាជាមូលហេតុដែលលោកសម្រេចចិត្តធ្វើការបង្កើតក្លឹបផ្ទាល់ខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការនាំយកកីឡាករគុនខ្មែរល្អៗ ទៅលេងនៅក្រៅប្រទេស ជាមួយនឹងកម្មវិធីធំៗ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ឧកញ្ញ៉ា ស្រី ចាន់ថន សម្រេចចិត្តបង្កើតក្លឹបខ្លួនឯង ដោយសារតែកីឡាករលំដាប់ A ជាច្រើនសុទ្ធតែជាប់កុងត្រាតាមស្ថានីយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក ឧកញ្ញ៉ា ស្រី ចាន់ថន បាន Comment នៅក្នុងផុសរបស់លោកថា ៖ «ខ្ញុំបាទពិតជាត្រូវការកីឡាករលំដាប់ A នឹង គីឡូរបស់តំរូវការខាងក្រៅណាស់ ណាស់នៅក្នុងប្រទេស ដើម្បីនាំទៅចេញទៅប្រកួតនៅក្រៅប្រទេសប៉ុន្តែដោយសារកីឡាករលំដាប់ A មួយចំនួនបានជាប់កុងត្រាជាមួយស្ថានីយ ឬ ក្លិបផ្សេងៗ ទើបមិនអាចចេញទៅប្រកួតនៅក្រៅស្រុកបាន នេះហើយជាមូលហេតុដែលខ្ញុំបង្កើតក្លិបប្រដាល់ខ្លួនឯង បង្កើតកម្មវិធីប្រកួតខ្លួនឯង បញ្ជូនកីឡាករខ្លួនឯងចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីអោយខ្ញុំមានសិទ្ធពេញលេញក្នុងការបញ្ជូនកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសដោយមិនមានការពាក់ព័ន្ធ កុងត្រាជាមួយស្ថានីយ ឬ ក្លិបផ្សេងៗឡើយ […]