
(អង់គ្លេស)៖ ខ្សែបម្រើ Enzo Fernandez របស់ក្រុមតោខៀវ Chelsea នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីបានទទួលការវះកាត់ដោយជោគជ័យលើបញ្ហាក្រលៀន។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ២៣ឆ្នាំ នឹងមិនមានវត្តមានសម្រាប់ការប្រកួតដែលនៅសេសសល់ចំនួន ៦ប្រកួត នៅ Premier League។
គួរបញ្ជាក់ដែរថា Enzo Fernandez អាចនឹងកំណត់គោលដៅត្រឡប់មកវិញ សម្រាប់ការប្រកួត Copa America ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ខាងមុខ។ រំលឹកដែរថា Fernandez បានចូលរួមជាមួយ Chelsea ពីសំណាក់ Benfica ក្នុងតម្លៃផ្ទេរកំណត់ត្រាអង់គ្លេស ១០៧លានផោន នៅចុងឆ្នាំ ២០២៣។
ដោយឡែក ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីគាត់ត្រូវបានដាក់ឈ្មោះជាកីឡាករវ័យក្មេងនៃការប្រកួតក្នុងអំឡុងពេលជ័យជំនះ World Cup ឆ្នាំ ២០២២ ជាមួយប្រទេសអាហ្សង់ទីន។ បច្ចុប្បន្ន Fernandez បានបង្ហាញខ្លួន ៤០លើក សម្រាប់ក្រុមតោខៀវក្នុងយុទ្ធនាការដ៏លំបាកមួយសម្រាប់ក្លឹបនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ ខណ: Chelsea កំពុងស្ថិតនៅលេខ ៩ ក្នុងតារាង Premier League៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



