

សម្លឹងទៅរកការខិតកាន់តែកៀកទៅកំពូលតារាង Premier League ម្ចាស់ជើងឯកមេឃខៀវ Man. City ធ្វើដំណើរទៅកាន់កីឡដ្ឋាន American Express ដើម្បីជួបម្ចាស់ផ្ទះ Brighton នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសុក្រស្អែកនេះខណៈក្រុមទាំងពីរជួបគ្នាជាលើកដំបូងចាប់តាំងពីចុងខែតុលាឆ្នាំមុន ខណៈពេលនោះសត្វរំពេBrightonត្រូវបានម្ចាស់ផ្ទះផ្តួលដោយលទ្ធផល ២ទល់និង១ នៅកីឡដ្ឋាន Etihad។៦ប្រកួតចុងក្រោយសម្រាប់ Man.City នៅក្របខណ្ឌ EPL គឺឈ្នះ៤និងស្មើ២ឈរនៅលេខរៀងទី៣ ខណៈ Brighton ឈរនៅលេខរៀងទី១១ ក្រោយ៦ប្រកួតចាញ់៣ឈ្នះ១ស្មើ២។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១៤លើកនៅគ្រប់ក្របខណ្ឌប្រកួត Man.City ឈ្នះ១២ ដង ខណៈការជួបគ្នាលើកចុងក្រោយគឺMan.City ឈ្នះដោយលទ្ធផល២ទល់និង១នៅក្របខណ្ឌ EPL ។
២.ពត៌មានក្រុមBrighton(ម្ចាស់ផ្ទះ)
Brighton មិនមានកីឡាករប្រមាណ៨នាក់ដើម្បីស្វាគមន៍ Man. City xN´ការអវត្តមានរបស់ Pervis Estupinan មានន័យថា Igor Julio គួរតែកាន់តំណែងជាខ្សែការពារឆ្វេង រីឯ Evan Ferguson គួរតែត្រលប់មកវិញសម្រាប់ការធ្វើដំណើរចុងសប្តាហ៍ទៅកាន់ទឹកដី Bournemouth។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVerbruggen; Veltman, Van Hecke, Dunk, Igor; Gross, Baleba; Adingra, Lallana, Pedro; Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
Erling Haaland រំពឹងថានឹងខកខានការធ្វើដំណើរទៅកាន់ទឹកដី Brighton ខណៈ John Stones ដែលត្រូវបានបង្ខំឱ្យប្តូរចេញនៅពាក់កណ្តាលតង់ទី១ក្នុងការប្រកួត FA Cup ពេលផ្តួល Chelsea កាលពីថ្ងៃសៅរ៍ និងចូលលេង ប៉ុន្តែ Phil Foden បានខកខានការហ្វឹកហាត់កាលពីថ្ងៃអង្គារក៏អាចនិងមិនទាន់ប្រាកដដែរ។មិនដូច្នេះទេលោក Pep Guardiola អាចនិងមានជម្រើសបន្ថែមអាចនិងមានកីឡាករខុស ពីនេះបន្តិច។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Stones, Dias, Gvardiol; Rodri, Kovacic;ា Akanji, De Bruyne, Doku; Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ១:៣ Man.City
ប្រភព:whoscored &sportskeeda&sportsmole


មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]


