

(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹកក្លឹបកាតាឡាន់ Barcelona បច្ចុប្បន្នលោក Xavi Hernández នឹងបន្តស្នាក់នៅ និងដឹកនាំក្លឹបក្នុងនាមជាអ្នកចាត់ការទូទៅក្លឹប Barça នៅរដូវកាលក្រោយទទួលយកសំណើចុងក្រោយ។

រំលឹកដែរថា លោក Xavi បានប្រកាសពីការចាកចេញរបស់គាត់កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះការសម្រេចចិត្តត្រូវបានធ្វើឡើង បន្ទាប់ពីរូបគាត់បានពិភាក្សាជាមួយប្រធានក្លឹបលោក Laporta និងនាយកលោក Deco កាលពីយប់មិញ។ ជាមួយគ្នានេះផងដែរ ប្រធានក្លឹប Barcelona បានទទូចអស់រយៈពេលជាច្រើនខែ ដើម្បីរក្សាលោក Xavi ឲ្យផ្លាស់ប្តូរចិត្តរបស់គាត់ និងបន្តដឹកនាំក្រុមបន្ត។
គួរជម្រាបផងដែរថា ក្រុមប្រឹក្សារបស់ក្លឹប Barcelona ទាំងមូលកំពុងជួបជាមួយលោក Xavi នៅផ្ទះរបស់ប្រធានក្លឹបលោក Laporta ដើម្បីអបអរសាទរនៃការបន្តស្នាក់នៅរបស់អ្នកចាត់ការទូទៅរូបនេះ៕
ប្រភព៖ Fabrizio Romano

Chelsea បានកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ FIFA Club World Cup ជាមួយនឹងជ័យជម្នះលើក្លឹបប្រេស៊ីល Palmeiras ទោះបីជាកីឡាករចំណូលថ្មី Estevao Willian ស៊ុតបញ្ចូលទីទល់នឹងក្លឹបដែលគាត់ត្រៀមនឹងផ្លាស់ទៅចូលរួមក៏ដោយ។សម្រាប់ខ្សែបម្រើស្លាបឆ្នើម Cole Palmer បានស៊ុតបាល់បញ្ចូលទីនៅនាទីទី ១៦ ហើយបន្ទាប់ពីកីឡាករវ័យក្មេង Estevao បានតាមស្មើវិញនៅដើមតង់ទីពីរ ដោយការបញ្ជូនបាល់របស់ Malo Gusto នៅនាទីទី ៥៣។ទោះយ៉ាងណាគ្រាប់បាល់ចូលទីខ្លួនឯងGiay នៅនាទីទី៨៣ បានធ្វើអោយ Chelsea មានប្រៀបនិងទទួលបានជ័យជំនះតែម្តង។គួរកត់សម្គាល់ថាកីឡាករអន្តរជាតិប្រេស៊ីលវ័យ ១៨ ឆ្នាំ Estevao នឹងបញ្ចប់ការផ្ទេរទៅកាន់ Chelsea ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ៥២ លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ បាក់ចង្កេះបាត់! ខ្សែបម្រើរូបនេះបដិសេធសំណើរ Barcelona ហើយបន្តកុងត្រាថ្មីជាមួយសុពលភាពពិតជាភ្ញាក់ផ្អើល(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទន្ទឹមនឹងនេះដែរក្រុមតោខៀវបានផ្ដល់ឱកាសឱ្យកីឡាករ Joao Pedro ដែលទើបតែផ្ទេរពីBrighton ក្នុងតម្លៃ ៥០លានផោន កាលពីពីរថ្ងៃមុនចូលលេងលើកដំបូងប៉ុន្តែកីឡាករចំណូលថ្មី Liam Delap […]



