Close
Sponsor ads Featured-Image
អតីតខ្សែប្រយុទុ្ធ Man.Utd និង Man.City ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយជួបបញ្ហាមួយនេះ(មានវីឌេអូ)
ទំហំអក្សរ
តូច
ធំ

អតីត​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន Carlos Tevez ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗបន្ទាប់ពីរូបគេមានអការ​ឈឺ​ទ្រូងជាខ្លាំង។Tevez ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Buenos Aires កាលពីថ្ងៃអង្គារ ហើយនឹងបន្តនៅទីនោះរហូតដល់ការធ្វើរោគវិនិច្ច័យវេជ្ជសាស្រ្តត្រូវបានបញ្ចប់ថារូបគេមានជំងឺអ្វីអោយប្រាកដ។អតីតខ្សែប្រយុទ្ធក្រុម Manchester United, Manchester City និង West Ham វ័យ 40 ឆ្នាំរូបនេះបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Independiente នៃលីគកំពូលអាហ្សង់ទីន។Tevez ធ្លាប់ចូលលេងអោយអាហ្សង់ទីនបាន៧៦ប្រកួតឱ្យក្រុមពពកសអាហ្សង់ទីនចន្លោះឆ្នាំ ២០០៤ និង ២០១៥ និងបានចូលកាន់តំណែងជាគ្រូបង្វឹក Independiente នៅខែសីហាឆ្នាំ ២០២៣ ក្រោយចំណាយពេលមួយរយៈទៅកើបលុយនៅក្លឹបShenghai Shenhua របស់ចិនបានមួយរយៈពេល។Carlos Tevez rushed to hospital after suffering chest pains - Football | Tribuna.com

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Carlos Tevez, 38, lands first job in management as ex-Man Utd and City star is named boss of Rosario Central

ads

Carlos Tevez rushed to hospital with chest pains - Yahoo Sports

Manchester City's Carlos Tevez admits he would like to play for Boca Juniors | Football News | Sky Sports

Tevez ធ្លាប់ដឹកនាំក្លឹប Rosario Central បានមួយរយៈពេលខ្លីផងដែរក្រោយចូលនិវត្តន៍ពីកីឡាករក្នុងខែមិថុនា ឆ្នាំ ២០២២ និងបន្ទាប់ពីបង្ហាញខ្លួនជាកីឡាករអាជីពលើកទីបីជាមួយ Boca Juniors ។Tevez បានបង្ហាញខ្លួន ២០១ ប្រកួតនៅ Premier League ចន្លោះឆ្នាំ ២០០៦ និង ២០១៣ និងស៊ុតបញ្ចូលទីបាន ៨៤គ្រាប់។គាត់បានឈ្នះជើងឯក Premier League ពីរដងជាមួយ Man.UtdUnited (2007-08 និង 2008-09) និងមួយលើកជាមួយMan. City (2011-12) ។

ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ)
featured image

យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស   ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ […]

ចុចអានបន្ត
No posts
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930