

(អង់គ្លេស)៖ ក្រុមមេឃខៀវ Manchester City និងបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្រុមកាំភ្លើងធំ Arsenal សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Bruno Guimaraes របស់ក្រុមសារិកាព្រៃ Newcastle United នារដូវក្តៅខាងមុខ នេះបើយោងតាមរបាយការណ៍ថ្មីមួយបានចុះផ្សាយ។

គួរកត់សម្គាល់ថា កីឡាករវ័យ ២៦ឆ្នាំ បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដ៏សំខាន់ក្នុងក្រុមដំបូង និងជាទីពេញចិត្តរបស់អ្នកគាំទ្រនៅកីឡដ្ឋាន St James’ Park ចាប់តាំងពីចាកចេញពីក្រុម Lyon ក្នុងខែមករា ឆ្នាំ ២០២២ ដោយបានរួមចំណែកជាមួយគ្រាប់បាល់ ១៤គ្រាប់ និង ១៤ដង (Assists) ក្នុងការបង្ហាញខ្លួន ១០១ប្រកួត។ ទន្ទឹមនឹងនេះ កិច្ចសន្យាកុងត្រារបស់ Guimaraes ជាមួយ Newcastle នឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ ២០២៨។
បន្ថែមពីនេះ គ្រូបង្វឹកលោក Eddie Howe ក៏បានសារភាពថា រូបគាត់មិនអាចធានាបានថា Guimaraes នឹងបន្តស្នាក់នៅក្លឹបលើសពីទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះទេ។ យ៉ាងណាមិញ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា អ្នកចាត់ការទូទៅក្លឹបលោក Mikel Arteta បាននិយាយថា គាត់ចង់ពង្រឹងជម្រើសខ្សែបម្រើរបស់គាត់ ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករមួយចំនួនដូចជា Thomas Partey, Jorginho, Charlie Patino និង Mohamed Elneny ៕
ប្រភព៖ SportsMole

យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ Napoli កំពុងនិយាយដោយផ្ទាល់ទៅកាន់កីឡាករតែម្តង។ Sancho […]



